ផ្ទុះហិង្សាដាក់គ្នាផ្អើលសមត្ថកិច្ច រវាងអ្នកជួលផ្ទះ ជិះប៉ះរថយន្តគ្នាបន្តិចបន្តួច
សន្តិសុខសង្គម
150

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រវាងអ្នកជួលផ្ទះដូចគ្នា ជិះប៉ះរថយន្តគ្នាបន្តិចបន្តួច រហូតឈានដល់ថ្នាក់ប្រើប្រាស់អំពើហិង្សា ផ្អើលសមត្ថកិច្ចចុះមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤​។

តាមការអះអាងរបស់ប្អូនម្នាក់ ដែលគាត់ជាម្ចាស់រថយន្តព្រុស ពណ៌ខ្មៅ ដែលបានចតនៅសំយ៉ាបផ្ទះជួល បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចតរថយន្តរបស់គាត់តាំងពីព្រឹក ស្រាប់តែមានបុរសម្នាក់ បើករថយន្តប្រភេទ ម៉ាក lexus 470 មួយគ្រឿង ពណ៌ខ្មៅ ជិះចូលមកក្នុងផ្ទះជួលដូចរាល់ដង ស្រាប់តែថ្ងៃនេះក៏បើកមកប៉ះត្រូវនឹងកញ្ចក់រថយន្តរបស់គាត់ ហើយក៏មានការឈ្លោះប្រកែកគ្នា រហូតឈានដល់ថ្នាក់ប្រើប្រាស់អំពើហិង្សាដាក់គ្នាតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ច ក៏បានហៅភាគីទាំងសងខាងយកទៅប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់ ៕ Mrr Ka


Telegram