ជនសង្ស័យម្នាក់ ឆក់ទូរស័ព្ទដៃ របស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
សន្តិសុខសង្គម
191

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តល្មើសកាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវ១៨២ កែង២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យខាងលើមាន ឈ្មោះឡេង ឡេវី ហៅវី ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥អឺ២ ផ្លូវ១៩៦ សង្កាត់វាលវង់ ខណ្ឌ៧មករា។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕


Telegram