មួយថ្ងៃពេញ អាជ្ញាធរខណ្ឌមានជ័យឆ្មក់បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ០២កន្លែង មានទាំងជល់មាន់ ខ្លាឃ្លោក និងណេត ឃាត់ខ្លួនជាច្រើននាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ
សន្តិសុខសង្គម
256

រាជធានីភ្នំពេញ ៖ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់០២ទីតាំងផ្សេងគ្នា រយៈពេល០១ថ្ងៃពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងគណៈបញ្ជាការខណ្ឌ បានចុះបង្រ្កាបចំនួន០២ទីតាំង ដោយទីតាំងទី០១ លួចបង្កប់ល្បែងជល់មាន់ និងខ្លាឃ្លោក នៅចំណុចផ្ទះឡ ភូមិដំណាក់ធំ៣ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ។ ចំណែកទីតាំងទី០២ បើកណេត បង្កប់ល្បែងស៊ីសង នៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ ភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ។

ក្នុងវង្វង់ប្រតិបត្តិការណ៍ទាំង០២ទីតាំងនេះផងដែរ អាជ្ញាធរ បានធ្វើការឃាត់ខ្លួនមនុស្ស១២នាក់( ប្រុស១១នាក់ ស្រី០១នាក់ ) ដកហូតវត្ថុតាង មាន់ជល់០៣ក្បាល , ម៉ូតូ០៤គ្រឿង , ទូរទស្សន៏ ចំនួន១០គ្រឿង , ធុងម៉ាស៊ីនកំព្យូទ័រចំនួន ១០ធុង , ទូរហ្គេមចំនួន០២ទូផងដែរ ។

បច្ចុប្បន្ន មនុស្សប្រុសស្រីទាំង ១២នាក់រួមនឹងវត្ថុតាង ត្រូវបានប្រគល់ ជូនទៅសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕


Telegram