ប្រទះឃើញស......ពបុរសម្នាក់ ច...ងកស.....ម្លា..ប់..ខ្លួ...ន លុ....តជ..ង្គ.....ង់លើដី ផ្អើលសមត្ថកិច្ចព័ទ្ធខ្សែពិនិត្យ
សន្តិសុខសង្គម
205

រាជធានីភ្នំពេញ ​​៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ខណៈប្រទះឃើញសពបុរសម្នាក់ ចងកសម្លាប់ខ្លួន ស្លាប់ក្នុងសភាពលុតជង្គង់ ដល់ដី ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ០៦ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៤ ចំណុចដើមប្រេងខ្យល់ ក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុងចាក់សំរាម ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើ ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស កម្ពស់១,៦០ម៉ែត្រ, សម្បុរខ្មៅ សក់ក្បាលឈូសខ្លី ពណ៌ខ្មៅ, ដុះរោមដើមទ្រូងរួញពណ៌ខ្មៅ។

ក្នុងនោះ តាមការបំភ្លឺពីឈ្មោះ សៅ ឌុន ភេទប្រុស អាយុ៣៩ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល០៥និង៣០នាទី ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៤ គាត់បានដើរហាត់ប្រាណតាមផ្លូវបេតុងចាក់សំរាម ពេលកំពុងតែដើគាត់បានឈឺពោះ ទើបចូលទៅក្នុងដីឡូតិ៍១កន្លែងបម្រុងបត់ជើង ក៏ស្រាប់តែឃើញសាកសពមនុស្សប្រុសម្នាក់ ចង ក ជាប់នឹងដើមប្រេងខ្យល់, ទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។

តាមការពិនិត្យសាកសពនៅទីតាំងកើតហេតុ សភាពសព ចង ក ដោយខ្សែចំណងជ័រសំប៉ែតជាប់នឹងមែកដើមប្រេងខ្យល់ ជើងទាំង២នៅលើដីបត់ទៅក្រោយ ក្បាលជង្គង់ទាំងសងខាងផុតពីដី, មែកដើមប្រេងខ្យល់ពីខាងក្រោយសាកសពបាក់១ដើមធ្លាក់ទៅលើដីក្រោមសាកសព, នៅលើដីក្បែរជើងសាកសពមានស្បែកជើងស៊កជ័រ១គូរពណ៌ខ្មៅ, នៅលើមែកដើមប្រេងខ្យល់ក្បែរសាកសពមានអាវក្រៅដៃវែង១ដាក់ព្យួរ។

ដោយឡែកនៅ កន្លែងកើតហេតុ ពិនិត្យរកឃើញ ខ្សែចំណង ចង ក (ខ្សែជ័រសំប៉ែត) ស្បែកជើងស៊កជ័រ១គូរ អាវក្រៅដៃវែង១ មែកឈើបាក់។ សាកសពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង ពាក់ស្រោមជើង, ខោអាវ ស្រោមជើងប្រឡាក់ដី និងកំទេចឈើ, បាតដៃទាំងសងខាងប្រឡាក់ដី សាកសពមានសភាពរឹង និងមានស្នាមជាំទ្រុឌនៅជុំវិញ ក ១កន្លែង។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយសារ ចង ក (អត្តឃាត) និងតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram