សា...ហា..វណាស់! ស្រលាញ់ប្តីចុងទី៤ពេក! ស..ម្លា....ប់កូនអាយុជិត២ខួបយ៉ាងព្រៃផ្សៃ រួចយកទៅក....ប់ក្រោយលូបង្គន់ បំបាត់ភស្តុងតាង សមត្ថកិច្ចចា...ប់ខ្លួនទាំង២នាក់!
សន្តិសុខសង្គម
210

ខេត្តសៀមរាប៖ កម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធករណីសម្លាប់កូនប្រុស អាយុ ២ ឆ្នាំ រួចយកទៅកប់នៅក្រោយបន្ទប់ទឹក បំបាត់ភស្តុតាង តែត្រូវបានពលរដ្ឋដឹង ក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

ជនសង្ស័យទី១ ឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ (ជាប្តីទី៤ និងជាឪពុកចុង) ទីកន្លែងកំណើតភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ស្នាក់នៅបណ្ដោះអាសន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។ ២.ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើតភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ទីលំនៅបច្ចុប្បន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជាម្តាយរូបនេះ មានកូនប្រុសឈ្មោះ ផ្លាវ សុចិត្រា ភេទប្រុស អាយុ ២២ខែ ជិត២ខួប រស់នៅក្នុងបន្ទុក ជាមួយនិងជនសង្ស័យជាប្តីទី៤ និងជាឪពុកចុងរូបនេះ ដោយប្រកបមុខរបរ ស៊ីឈ្នួលដាំដំឡូង និងបេះគ្រាប់ស្វាយចន្ទីឲ្យគេទាំង២នាក់ប្តីប្រពន្ធ។ លុះនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នករស់ជិតខាងបានឮសម្លេងកូនយំខ្លាំងៗ លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក៏បាត់មិនឃើញក្មេងខាងលើរត់លេងដូចរាល់ដង សង្ស័យ អ្នករស់នៅជិតខាង ក៏ប្តឹងសមត្ថកិច្ចស្រុកស្វាយលើ ចុះមកនាំខ្លួនប្តីប្រពន្ធទាំង២នាក់នេះ ទៅសាកសួរ។

សួរចុះ សួរឡើងតាមជំនាញសមត្ថកិច្ច ជនសង្ស័យជាម្តាយរូបនេះ បានសារភាពថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ប្តីចុងទី៤នេះ ដំបូងមិនដែលស្អប់ខ្ពើមកូនរបស់ខ្លួននោះទេ ទើបតែមួយរយៈចុងក្រោយនេះ ដោយសារឃើញខ្លួនជាប្រពន្ធឆាតជាមួយឈ្មោះ ប៉ាត ផ្លាវ (ជាប្តីទី៣) ទើបគេខឹងសម្បារ ប្រើហិង្សាលើកូនជាបន្តបន្ទាប់។ លុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង៨យប់ ជនសង្ស័យប្តីចុងទី៤ បានប្រើដៃឆ្វេង ចាប់ដៃខាងឆ្វេងកូនលើកយួរផុតពីកម្រាល (ដោយមិនបានត្រកងពីផ្នែកខាងក្រោម) ទេ ទៅដាក់លើភួយ នៅជ្រុងខាងត្បូង កូនក៏ភ្ញាក់ស្រែកយំ ជនសង្ស័យជាប្តីចុងទី៤ នោះក៏និយាយថា «អាត្រាស្ងាត់ កុំមាត់ ឆាប់គេង» ប៉ុន្តែកូននៅតែយំ ទើបជនសង្ស័យជាប្តី ស្ទុះទៅវាយដើមទ្រូងកូន០១ដៃ កូនស្រែកយំរឹតតែខ្លាំង ហើយក៏ច្របាច់ក ចំណែកដៃឆ្វេង ខ្ទប់មាត់ និងច្រមុះប្រហែល ២០វិនាទី ទើបដកដៃទាំង២ចេញ។ ហើយចាប់លើកជើងកូនខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់នឹងខ្នើយ វាយដោយក្តាប់ដៃខាងស្តាំ ចំត្រង់ស្លាបប្រជៀវខាងឆ្វេង ចំនួន ០១ដៃ ទាញកន្ត្រាក់បោះទៅលើកម្រាល បន្ទាប់មកវាយចំផ្នែកក្បាល និងគុម្ពត្រចៀកផ្នែកខាងឆ្វេងចំនួន ០១ដៃទៀត រហូតកូនតូចជិត២ខួបនេះ ប្រកាច់ក្បាលឡើងលើដកចង្ការមាន់ ហើយគេក៏យកភួយទៅដណ្តប់ឱ្យកូន។

ជនសង្ស័យជាម្តាយរូបនេះ ឆ្លើយទៀតថា ខ្លួនជាម្តាយបានឃើញសកម្មភាពរបស់ប្តីចុងទី៤នេះទាំងអស់ ពេលវាយសម្លាប់កូន តែមិនហ៊ានចូលទៅឃាត់ ខ្លាចគេវាយធ្វើបាប ឬសម្លាប់ចោល ព្រោះជនសង្ស័យជាប្តីចុងទី៤នេះ គេមានដាវសាំម៉ូរៃ ចំនួន ០១ដើម ទុកនៅលើធ្នើរដាក់ចានឆ្នាំង ក្បែរដៃគេតែម្តង។ បន្ទាប់ពីសម្លាប់កូនរួច ជនសង្ស័យជាប្តី បាននាំប្រពន្ធចូលដេក ដោយនិយាយថាកូនវាមិនអីទេ។ លុះម៉ោង៤ ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនស្លាប់ ពេលបើកភ្លើងទូរស័ព្ទបញ្ចាំងមើលឃើញ លាមកកូននៅលើកម្រាល ហើយពេលយកដៃច្រត់ដើមទ្រូងកូន ក៏មានហៀរទឹកនោមចេញមក បន្ទាប់មក ខ្លួនជាម្តាយបានយកកូនទៅងូតទឹកសំអាតខ្លួន ហើយពាក់ខោរអាវឲ្យកូន។ ដោយជនសង្ស័យជាប្តីចុងទី៤នេះ បានលើកដៃសំពះខ្លួនជាប្រពន្ធហើយនិយាយអង្វរថា «កុំប្តឹងប៉ូលិសអី មិនចង់ជាប់គុកទេ ហើយក៏មិនរត់ទៅណាចោលខ្លួនជាប្រពន្ធដែរ បន្តរស់នៅជាមួយគ្នារហូត»។ ដើមឡើយ ខ្លួនជាម្តាយគិតថា ទុកសពកូនដល់ពេលល្ងាច ក្នុងគោលបំណងហៅម្តាយមកកុហកថា កូនបានស្លាប់ដោយជំងឺ ប៉ុន្តែនៅម៉ោង០៨:០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមាន ក្លិនតិចៗ ទើបខ្លួន និងប្តី សម្រេចយកសពកូន ទៅកប់ក្នុងដីជាប់និងលូបង្គន់ក្រោយផ្ទះ។ លុះដល់ម៉ោង១៦:៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាល ចុះនាំរូបខ្លួននិងប្តី មកធ្វើការសួរតែម្តង ដោយពេលនោះ ជនសង្ស័យជាម្តាយ និងជាប្រពន្ធខាងលើ បានប្រាប់សមត្ថកិច្ចថា អំពើខាងលើប្រព្រឹត្តតែម្នាក់ឯងដោយសារអាណិត និងស្រឡាញ់ប្តី ម្យ៉ាងទៀតគាត់មានកូនដើមត្រូវចិញ្ចឹម ចំណែកខ្លូនពុំមានកូននៅជាមួយទៀតទេ ហើយ កន្លងមកខ្លួនធ្លាប់ប្រើហិង្សាជាច្រើនលើក ទៅលើកូនជាជនរងគ្រោះ តាំងពីគេមានអាយុ០៨ខែ រហូតដល់ថ្ងៃស្លាប់ ដោយវាយកូននឹងដៃ នឹងរំពាត់ និងវាយដោយដើមដំឡូងមីជាដើម បណ្តាលកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួន។

ចំណែកជនសង្ស័យជាប្ដីចុងទី៤នោះវិញ បានសារភាពថា ខ្លួនធ្លាប់ប្រើហិង្សា លើក្មេងរងគ្រោះ ប៉ុន្តែចំពោះករណីឃាតកម្មខាងលើនេះ គេមិនបានប្រព្រឹត្តនោះទេ។

តែបើតាមការពិនិត្យសាកសពកុមារារងគ្រោះ មានស្នាមជាំងផ្នែកក្បាល និងផ្ទៃមុខផ្នែកខាងឆ្វេង, ស្នាមដាច់រលាត់ចុងភ្នែកឆ្វេង, បាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងមានស្នាមដាច់រលាត់កខាងស្តាំ។វត្ថុតាងដកហូត ដាវសាំម៉ូរៃ១ដើម ប្រវែង៧០សង់ទីម៉ែត្រ។

បច្ចុប្បន្នកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕


Telegram