រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង០២ក្រុម ចំនួន០៩នាក់ ពាក់ព័ន្ធនឹងករណី ហិ ..;ង្សា វា ..;យ គ្នាទៅវិញទៅមក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើង០២ក្រុម ចំនួន០៩នាក់ នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងករណី ហិ ..;ង្សា វា ..;យ គ្នាទៅវិញទៅមក។
ក្នុងនោះ សម្ភារៈដកហូតរួមមាន៖ ដុំថ្ម ចំនួន១០ដុំ និងដំបងឈើ ចំនួន០៤ដើម។
បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕