សមត្ថកិច្ចបញ្ជាក់ថា បុរសដែលប្រើគ្រឿងញៀន និងជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាំងពីថ្ងៃទី១៨ ខែមករា មកម្ល៉េះ !
សន្តិសុខសង្គម
208

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ពីអត្តសញ្ញាណ របស់ជនសង្ស័យរូបនេះផងដែរ ដែលមានឈ្មោះ អ៊ុក​ ភក្តី​ ភេទប្រុស​ មុខរបរ​ រើសអេតចាយ ស្នាក់​នៅ​ ផ្ទះ​ជួល​ ភូមិដំណាក់ធំ៤​ សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌ​មានជ័យ​ ៕


Telegram