រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនី នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន។
យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ សូមជម្រាបជូនដល់បងប្អូន កម្មករ កម្មការិនី នៃក្រុមហ៊ុនភ័យ & ដាប់បែលយូ ហ្គាមិនទាំងអស់ ឲ្យបានជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ រថយន្តក្រុងចំនួន ១០គ្រឿង សម្រាប់ដឹកជញ្ជូនដល់បងប្អូនកម្មករ កម្មការិនី គោលដៅពីរោងចក្រវ៉ាយ & ដាប់បែលយូ ហ្គាមិន ទៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពីទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មករោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមិនវិញ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤។
ដើម្បីជួយសម្រួលបន្ទុក និងបង្កភាពងាយស្រួលដល់បងប្អូនកម្មករ កម្មការិនី នៃក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គា មិនទាំងអស់អាចអញ្ជើញធ្វើដំណើរតាមរថយន្តក្រុង ដែលផ្តល់ដោយរដ្ឋបាលរាជធានីភ្នំពេញ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករ កម្មការិនី នៃក្រុមហ៊ុនវ៉ាយ &ដាប់បែលយូ ហ្គាមិនទាំង អស់ជ្រាបជាព័ត៌មាន ៕ អែល វិចិត្រ