រាជធានីភ្នំពេញ ៖ ទីតាំងលាក់ខ្លួន ពួនអាត្មាសម្ងំលេងល្បែងស៊ីសង ដោយមិនខ្លាចញញើតសោះនោះ ឥលូវនេះត្រូវបាន លោក ឃឹម ស៊ុនសូដា អភិបាលនៃអភិបាលខណ្ឌកំបូល ចុះបង្ក្រាបដោយផ្ទាល់ ចាប់បានជាក់ស្តែងនៅនឹងកន្លែងហើយ ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ តាមបណ្ដោយផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានការដឹកនាំដោយ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល សហការជាមួយលោកអធិការខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចុះបង្ក្រាបកន្លែងលេងល្បែងភ្នាល់ស៊ីសងខាងលើ ឃាត់ខ្លួនមនុស្សចំនួន៨នាក់ ក្នុងនោះមាន ស្រី៥នាក់ ប្រុស៣នាក់ និងដកហូតបាន ទូហ្គេមបាញ់ត្រី ០៧គ្រឿង តុបៀរការ៉ាត់ ចំនួន០៨ និងសំភារៈផ្សេងៗមួយចំនួនផងដែរ។
ក្នុងនោះ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ក៏បានអំពាវនាវដល់ក្រុមសារព័ត៌មាន និងអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ទាំងអស់ បើសិនឃើញកន្លែងណាមានភាពអសកម្ម និងមានបទល្មើសល្បែងស៊ីសង សុំរាយការណ៍ មកលោកជាបន្ទាន់ដើម្បីអោយលោកមានវិធានការ ចុះបង្ក្រាប ជាក់ស្តែងនិងទាន់ពេលវេលាបានយ៉ាងឆាប់រហ័ស ៕ អែល មេសា