រយៈពេល ២០នាទី កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ប្រដេញចា...ប់បានចោរឆក់៤នាក់ ដែលឆ...ក់និងធា....ក់ផ្តួលនារីម្នាក់របួសធ្ង...ន់
សន្តិសុខសង្គម
106

រាជធានីភ្នំពេញ ៖ រយៈពេល ២០នាទី កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ដឹកនាំដោយអនុនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ប៊ុត វណ្ណារ័ត្ន ធ្វើការបង្ក្រាបជនសង្ស័យបាន៤នាក់ ដែលធ្វើសកម្មភាពឆក់នារីរងគ្រោះ បណ្ដាលអោយរងរបួស នៅផ្លូវព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមសម្ដីរបស់ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារ័ត្ន អនុនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ កំពុងតែធ្វើការល្បាតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្រាប់តែប្រទះឃើញក្រុមសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់នារីម្នាក់ដួលបោកក្បាល ហើយក៏ជិះរត់ ភ្លាមៗនោះកម្លាំងកំណត់មុខសញ្ញាបានទាំង៤នាក់ ក៏ធ្វើការប្រដេញឃាត់បាននៅសួនវត្តបុទមវត្តីទាំង៤នាក់តែម្ដង។

លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារ័ត្ន បានបញ្ជាក់ទៀតថាក្រុមជនសង្ស័យទាំង៤នាក់នេះ បានធ្វើសកម្មភាពឆក់នារីរងគ្រោះ ហើយធាក់ដួលម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ។

បើតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យទាំងនោះថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទៅលើនារីជនរងគ្រោះពិតប្រាកដមែន រួចក៏ធាក់ផ្ដួលម៉ូតូឲ្យនារីរងគ្រោះដួលទៅនឹងដីតែម្តង។

ពេលនេះ ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌិតធ្ងន់ នៃក្រសួងមហាផ្ទៃ ធ្វើការនាំខ្លួនយកទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការតាមនីតិវិធី ៕ Mrr Ka


Telegram