អ្នកលេងល្បែងស៊ីសង០៥នាក់ ត្រូវបាននគរបាលស្រុកបាណន់បង្ក្រាបយកមកអប់រំណែនាំ
សន្តិសុខសង្គម
152

ខេត្តបាត់ដំបង៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ សំ វីរះ ​អធិការនគរបាលស្រុកបាណន់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៥០នាទី បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ប្រជល់មាន់) ០១លើក នៅចំណុចអណ្ដូងស្វាយ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៥នាក់ ១-ឈ្មោះ ហេង គឹមណាត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង, ២-ឈ្មោះ ភឿន ឈឿត ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង, ៣-ឈ្មោះ ភាព រួន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង, ៤-ឈ្មោះ ម៉ែន បូរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិប៉ុស្តិ៍កន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និង៥-ឈ្មោះ ចាន់ មករា ភេទប្រុស ភូមិកំប៉ង់លិច ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង យកមកអធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីធ្វើការសាកសួរ ។

ក្នុងនោះ វត្ថុតាង​ដកហូត​រួម​មាន​៖

-មាន់ជល់ចំនួន ០២ក្បាល ។

-សង្វៀនមាន់ជល់ចំនួន០១ ។

-ជញ្ជីងសម្រាប់ថ្លឹង ០១ ។

-ឆ្នាំងដាំទឹកចំនួន ០១ ។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៥នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕


Telegram