តិចថាអត់ដឹង! រដ្ឋបាលរាជធានីភ្នំពេញចេញនូវសេចក្តីណែនាំ ចំនួន ១១ចំណុចធំៗ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងនោះមានទាំងការហាមលេងល្បែងជះទឹក គប់ស្បោងទឹក ប៉ាតម្សៅ លើពលរដ្ឋកំពុងធ្វើដំណើរ...
សន្តិសុខសង្គម
326

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ បានចេញនូវសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលក្នុងលិខិតនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីណែនាំ ចំនួន ១១ចំណុចធំៗ ដែលចំណុចទី២ មានគឺបញ្ជាក់ចំពោះការហាមឃាត់ ការលេងល្បែងជះទឹក ការជះទឹកពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមយានយន្ត ដែលអាចនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធដល់អាយុជីវិត បង្កររបួសស្នាម ខូចខាតទ្រព្យសម្បត្តិ ។ល។

ចង់ជ្រាបច្បាស់ សូមអាននូវលិខិតទាំងស្រុងខាងក្រោមនេះ ៖


Telegram