កំពុងបិទជម្រាបទឹកអាងក្រោមដីក្នុងការដ្ឋាន បែរជាអេស្កាវ៉ាទ័រកាយដីបាក់ជញ្ជាំង ស...ង្ក....ត់ស្លា...ប់កម្មករម្នាក់ភ្លាមៗ ៣នាក់ទៀតរងរបួសធ្ង...ន់ស្រាល ប្រពន្ធមកដល់ទ្រហ៊ោយំបោកខ្លួនយ៉ាងខ្លាំង!
សន្តិសុខសង្គម
196

រាជធានីភ្នំពេញ៖ បុរសជាកម្មករ៣នាក់ ម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែក៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្រ្គោះ ដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈកំពុងបិទជញ្ជាំងកុំឲ្យជ្រាបទឹក ស្របពេលអេស្កាវ៉ាទ័រកាយដី ក៏បណ្ដាលឱ្យស្រុតបាក់ជញ្ជាំងសង្កត់លើតែម្តង ប្រពន្ធមកដល់ទ្រហ៊ោយំបោកខ្លួនយ៉ាងខ្លាំង ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិធ្លក សង្កាត់គោក រការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ ចឹក ប៊ុនថា ភេទប្រុសអាយុ២៩ឆ្នាំ ជាកម្មករអ៊ុតកៅស៊ូ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំលូ៥ ក្នុងខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ មានក្រុមកម្មករសំណង់ជាច្រើននាក់កំពុងធ្វើការងារ សំណង់ នៅខាងក្នុងអាងទឹកក្រោមដី ខណៈដែលជនរងគ្រោះកំពុងតែនៅអ៊ុតកៅស៊ូលើជញ្ជាំង នៅផ្នែកពីខាងក្នុង ដើម្បីកាពារជម្រាបទឹក ភ្លាមនោះដែរស្រាប់តែមានអេស្ការវ៉ាទ័រ បានកាយប្រមូលខ្សាច់នៅក្នុងការដ្ឋាននោះ ក៏បណ្តាលឲ្យស្រុតបាក់ជញ្ជាំងសង្កត់ទៅលើជនរងគ្រោះ និងកម្មករនៅក្នុងអាង បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ ចំណែក២នាក់ទៀតបានគេចផុតគ្រាន់តែរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល ត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅខាងរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។ បន្ទាប់មក ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញឲ្យចុះមកទីតាំងកើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចុះមកដល់ទីតាំងពិនិត្យទៅលើសពរួច។ ក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ មេសា


Telegram