មន្រ្តី​សុយោដី​ម្នាក់ ស្រវឹង​ស្រា​បើកឡានឡើងសួនច្បារ បុកផ្ទាំងតាំងពិពណ៌សមទ្ធិផលមុខស្នាក់ការខេត្ដ ផ្អើលអ្នកហាត់ប្រាណរត់ជាន់ជើងគ្នា
សន្តិសុខសង្គម
143

ខេត្តកំពង់ស្ពឺ ​៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំង​ខេត្ត​កំពង់ស្ពឺ​ស្គាល់យ៉ាង​ច្បាស់​ថាមានឈ្មោះ​ ឡេ​ង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរ​ជាមន្រ្តី​សុយោដី​ ប្រចាំ​ស្រុក​សំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង បានបើករថយន្ដ​ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ​ 2C.1972 ធ្វើ​ដំ​ណើ​រ​ចេញ​ពី​ទិសខាងកើតឆ្ពោះទៅទិសខាងលិច​ ផ្លូវ​ស្រ​បតាមបណ្ដោយ​ស្ទឹងព្រែកត្នោត​ លុះមកដល់ចំ​ណុច​មុខសួនរូបសម្ដេចព្រះ​សង្ឍរាជ​​ជួនណាត​ បានបត់ឡើងលើសួនច្បារសាធារណៈមុខទីស្នាក់​ការ​ខេត្ត​ ក្បែររង្វង់មូលវិមានឯករាជ្យ​កំពង់ស្ពឺ​ ។

ក្នុងហេតុការណ៍​គ្រោះថ្នាក់​ខាងលើបណ្ដាលឱ្យ​មនុ​ស្ស​ម្នាដែលកំពុងតែធ្វើដំណើរចេញចូល​ ហាត់ប្រា​ណ​រត់ជាន់ជាន់​ជើងគ្នាដោយសារតែភ័យលោះ​ព្រ​លឹងចុះក្នុងបឹងដកព្រលិតអ​ស់។

​បន្ទាប់ មកបុរសជាអ្នកបើកបររថយន្ដបានបើកទ្វាចេញមកដោយអាការៈស្រវឹងជោកជាំ​ ហើយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗៗ​ មហាជន​នាំគ្នា​ឆ្ងល់ថា​ហេតុ​អីមន្រ្ដីសុយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បា​លព្រល​ប់បែបនេះ​ គាត់​មិនធ្វើ​ការទេអីឬ? បានជាស្រវឹ​ង​តាំ​ងពីម៉ោង​ ១៧:០០នាទីល្ងាចទៅហើយ​ សួរថាតើគា​ត់ហូបស្រាតាំងពីពេលណា? ? ? ?

គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលអោយខូចខាតរថយន្ត​ និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំង​ពិពណ៌​រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពី​សមទ្ធិផល​នានារបស់ខេត្ដនិងប្រទេស​ ។

អ្នកបើកបរ​រថយន្ត​បង្កក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេ​ស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង ខ្ពស់​ហួសពីកម្រិត​ 1,55​ mg/L និងបា​នធ្វើការផាកពិន័យតាមនិតិវិធី ។ រីឯ​ការខូចខាតសម្ភារៈ​ជំនា​ញ​បានប្រគល់ជូនរដ្ឋបាលខេត្ដដើម្បីដោះស្រាយលើ​សំណ​ង​ ៕


Telegram