បុរស២នាក់ ដែលកំពុងបើកគ្រឿងចក្រឈូសឆាយរំលោភយកដីក្នុងតំបន់ហាមឃាត់ក្នុងស្រុកថ្មគោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
59

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី ២៥ ខែមីនាឆ្នាំ២០២៤វេលាម៉ោង១១​និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ​ទោ​សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹក​នាំកម្លាំងក្រុមប្រតិបត្តិការទប់ស្កាត់បង្ក្រាបបទ ល្មើសនេសាទក្នុងតំបន់ទន្លេសាបគោលដៅស្រុកថ្មគោល ចុះល្បាតនៅចំណុចបង្គោលព្រំតំបន់ ៣បង្គោល លេខ ៣០២ទៅ ៣០៨ ។

ពេលនោះ ក៏បានជួបនឹងត្រាក់​ទ័រ០២គ្រឿងកំពុងឈូសឆាយដីព្រៃនៅចំណុចព្រំប្រ​ទល់តំបន់០២ជាប់ព្រំ តំបន់០៣បានឃាត់ខ្លួនមនុស្សចំនួន០២នាក់ឈ្មោះ សាំងសែន ភេទប្រុសអាយុ​៣៣​ឆ្នាំរស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ខណ្ឌសាលាក្រៅ ខេត្តប៉ៃលិន (អ្នកបើកត្រា់ទរ័ បើកឱ្យម្ចាស់ឈ្មោះ ក្តាម)និង​ ឈ្មោះ កុយ​ ភារម្យ ភេទប្រុស អា​យុ​២៣ ឆ្នាំនៅ​ ភូមិផ្លិតជ្រុំឃុំក្រម៉ោយ ស្រុកវាវែង ខេត្តពោធិ៍សាត់ (អ្នកបើកត្រាក់ទរ័ បើកឱ្យម្ចាស់ត្រាក់​ទរ័ ឈ្មោះ តាកុយ )។

ក្នុងនោះ វត្ថុតាង សមត្ថកិច្ចដកហូត ត្រាក់ទ័រ០២គ្រឿង ។

បច្ចុប្បន្ន អ្នកប្រព្រឹត្តុល្មើសទាំង០២នាក់នេះ រួមនឹងវត្ថុតាង បាននាំមកអធិការដ្ឋាននគរបាលស្រុថ្មគោល ដើម្បីរៀបចំឯកសារបង្វែទៅរដ្ឋបាលជលផលដើម្បីចាត់ ការបន្តតាមផ្លូវច្បាប់៕


Telegram