ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង៥០ នាទីនៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំ រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេ នីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទ័ណ្ឌនិងដោយ មានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផង នោះលោកវរ សេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិត ស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ត្រី មៀន សុចិត្រា បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកទូរស័ព្ទដៃ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ។
ក្នុងនោះ វត្ថុតាងដកហូតរួមមាន ៖
-ទូរស័ព្ទដៃ ម៉ាក iphone 11 ពណ៌ ប៉ៃតង ០១ គ្រឿង ( ជារបស់ជនរងគ្រោះ )
- ម៉ូតូ ០១ គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ ខ្មៅ ផ្កាឈូក ស៊េរីឆ្នាំ ២០ ១៥ ពាក់ស្លាកលេខ បាត់ដំបង1W- 6368 ( ជាមធ្យោបាយជិះធ្វើសកម្មភាព )។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០ ២៤ វេលាម៉ោង ១០ និង៥៩នាទី នៅចំណុចភូមិចំការសំ រោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ជនស ង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូ ០១ គ្រឿង ឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ថា ស្រីនុត ភេទស្រី អាយុ ២៦ ឆ្នាំ មានទីលំ នៅភូមិចំការសំរោង២ សង្កាត់ចំការ សំរោង ក្រុងបាត់ ដំបង ខេត្តបាត់ដំ បង ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ហើយជន សង្ស័យបានជិះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះបាន ប្តឹងមកសមត្ថកិច្ចនគរបាល ហើយផ្តើមពីបញ្ហានេះសមត្ថកិច្ចធ្វើការ ស្រាវជ្រាវនិងកំណត់មុខសញ្ញាបា នរហូតធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់ រីឯទូរស័ព្ទប្រគល់ជូនម្ចាស់វិញ៕