រាជធានីភ្នំពេញ ៖ គ្រូបង្រៀនភាសាជប៉ុនម្នាក់ ជិះម៉ូតូ Honda Wave ត្រូវបានរថយន្តកុងតឺន័រ បុកហើយកិន បណ្ដាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាគ្រូបង្រៀនភាសាជប៉ុន ជិះម៉ូតូ Honda Wave ពាក់ស្លាកលេខ ភ្នំពេញ 1CC-3635 តាមបណ្តោយផ្លូវភ្នំពេញហានណូយ ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ក៏ត្រូវបានរថយន្តកុងតឺន័រ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1361 បុកហើយកិនបណ្ដាលឲ្យស្លាប់ចោលប្រពន្ធ ទើបតែការបាន៤ខែប៉ុណ្ណោះ ភ្លាមនោះសមត្ថកិច្ចក៏បានទំនាក់ទនងទៅក្រុមគ្រួសារភ្លាមៗ ។
ពេលនោះ សមត្ថកិច្ចក៏បានធ្វើការឃាត់បានអ្នកបើកបររថយន្តខាងលើ ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ។ រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ Mrr Ka