រថយន្តឡិចស៊ីសមួយគ្រឿង ត្រូវចោរលួចយកទៅបាត់ នៅជិតរបងវត្តស្ទឹងមានជ័យ
សន្តិសុខសង្គម
239

រាជធានីភ្នំពេញ ៖ បុរសម្នាក់ចតទុករថយន្តចោល នៅជិតរបងវត្តស្ទឹងមានជ័យ រួចដើរទៅកន្លែងលក់សំបុត្ររថយន្ត ងាកមកវិញ បាត់រថយន្ត ទើបបង្កមានការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពពីម្ចាស់រថយន្តឈ្មោះ ទន់ សាម៉ន អាយុ ៤៥ឆ្នាំ បានឲ្យដឹងថា នៅប្រហែលម៉ោង៧ព្រឹក គាត់បានជិះរថយន្តម៉ាក Lexus 300 ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-9158 ពីផ្ទះរបស់គាត់ មកកន្លែងលក់សំបុត្ររថយន្ត នៅម្ដុំវត្តស្ទឹងមានជ័យ រួចបានចតទុកចោល ហើយបានដើរឆ្លងផ្លូវទៅកន្លែងលក់សំបុត្រនៅផ្លូវម្ខាងទៀត ពេលនោះគាត់រវល់លក់សំបុត្ររថយន្តមិនបានងាកមើលរថយន្ត នៅម៉ោងប្រហែល៩ព្រឹក គាត់បានងាកមើលរថយន្តក៏មិនឃើញក៏ ស្រែកឆោឡោថាបាត់រថយន្ត។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ស្ទឹងមានជ័យ១ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញាស្វែងរករថយន្ត ត្រឡប់មកវិញ ៕ អែល មេសា


Telegram