ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងបទល្មើសស...ញ្ចារក....ម្មទាក់ទងនឹងពេ..ស្យាចារកុ...មារ, ផលិតរូបភាព និងសម្ភារៈអា..សអា..ភា..សនៃកុមារ
សន្តិសុខសង្គម
210

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ឆ្លើយតបនឹងសេចក្តីរាយការណ៍ពីសេនានុព័ន្ធសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​សហការជាមួយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ អយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ និង​ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរមួយរូប ភេទប្រុស អាយុ៣៧ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសសញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ, ផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ប្រព្រឹត្តនៅតាមបណ្តាញសង្គម Twitter និងតាមបណ្តាញសង្គម Telegram កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់អំឡុងឆ្នាំ២០២៤ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន​នាយកដ្ឋាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការក្រើនរំលឹកដល់សាធារណៈជនទាំងអស់ ឲ្យជៀសឆ្ងាយពីការចូលទៅកាន់ វេបសាយ ឬកម្មវិធីបណ្តាញសង្គមនានា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងរូបភាព វីដេអូ បែបអាសអាភាស បើទោះជាខ្លួនមិនមែនជាអ្នកបង្កើត ឬចែកចាយ ផ្សព្វផ្សាយមាតិកាខុសច្បាប់ទាំងអស់នោះក៏ដោយ ជាពិសេសការកាន់កាប់នូវរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការទប់ស្កាត់មិនឲ្យកើតមានក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕


Telegram