ក្រុមចោរកា...ប់ប្ល...ន់យកម៉ូតូយ៉ាងសកម្ម ១០នាក់ ត្រូវសមត្ថកិច្ចបង្ហាញមុខជាសាធារណៈ មានទាំងអ្នកទទួលចោរកម្មទៀត
សន្តិសុខសង្គម
189

រាជធានីភ្នំពេញ ៖​ ជនសង្ស័យចំនួន ១០នាក់ ដែលជាក្រុមចោរកាប់ប្លន់យកម៉ូតូយ៉ាងសកម្ម និងបានធ្វើសកម្មភាព កាប់ប្លន់ម៉ូតូពីយុវជន២នាក់ នៅមុខក្រសួងបរិស្ថានថ្មី ត្រូវសមត្ថកិច្ចខណ្ឌចំការមន បង្ក្រាបបានហើយ ដោយក្នុងនោះមានម្នាក់ ជាអ្នកទទួលផលចោរកម្ម ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រិត្តអំពើហិង្សារ (ប្រើកាំបិតកែច្នៃ កាប់ទៅលើជនរងគ្រោះ បណ្តាលអោយរបួសយកម៉ូតូនេះ​ បានកើតឡើងនៅវេលាម៉ោង ៤និង ៤០នាទី​ទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខក្រសួងបរិស្ថានថ្មី ផ្លូវសបិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបបាន មានចំនួន១០នាក់ ៖

១-ឈ្មោះ ងួន សុផល ភេទប្រុស អាយុ១៩ឆ្នាំ

២-ឈ្មោះ ធឹន ចរិយា ភេប្រុស អាយុ១៧ឆ្នាំ

៣-ឈ្មោះ ជឹម សុវណ្ណលិ ភេទប្រុស អាយុ១៦ឆ្នាំ

៤-ឈ្មោះ សួន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ

៥-ឈ្មោះ សុទ្ធ សក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ

៦-ឈ្មោះ ណែម ផានីត ភេទប្រុស ១៩ឆ្នាំ

៧-ឈ្មោះ ឈឿម យីណាន់ ភេទប្រុស អាយុ១៩ឆ្នាំ

៨-ឈ្មោះ សឿន រាម ភេទស្រី អាយុ១៨ឆ្នាំ

៩-ឈ្មោះ គ្រីន សុខហេង ភេទស្រី អាយុ ១៨ឆ្នាំ

១០-ឈ្មោះ សៀវ រ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ

សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ សមត្ថកិច្ចធ្វើការឃាត់ខ្លួននៅចំណុចបឹងកក់ បានចំនួន០២នាក់ និងឃាត់នៅក្នុងកោះពេជ្រចំនួន០៧នាក់ និង អ្នកទទួលទិញម្នាក់ នៅ ម្តុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងដកហូតម៉ូតូជនរងគ្រោះម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JV 9437 នៅម្តុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានមកវិញ ដោយ អ្នកកាន់កាំបិតកែច្នៃចុះកាប់ជនរងគ្រោះ និងអ្នកយកម៉ូតូទៅលក់ គឺមាន២នាក់ ម្នាក់ឈ្មោះ ធឹន ចរិយា ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុទ្ធ សក្កដា ភេទប្រុស អាយុ១៦ឆ្នាំ និងជាអ្នកយកម៉ូតូជនរងគ្រោះ ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JV 9437 រួចយកទៅលក់អោយឈ្មោះ សូវ វ៉ូ នៅម្តុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៣និង៣០នាទីរសៀល បានលុយចំនួន៤៥០ដុល្លារ ហើយឈ្មោះ ធឹន ចរិយា ចែកអោយឈ្មោះ សុទ្ធ សក្កដា ចំនួន ៧០ដុល្លារ រួមនិងបក្ខពួក០៧នាក់ទៀត ជាអ្នកចុះទៅវាយលើជនរងគ្រោះ។

ចំណែកអ្នកទទួលទិញម៉ូតូ (ទទួលផលចោរកម្ម) ឈ្មោះ សៀវ វ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្តុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរ ជាងជួសជុលម៉ូតូ ។ ពេលទិញម៉ូតូបានក៏បានយកទៅលក់អោយឈ្មោះ វុធ ភេទប្រុស អាយុ ប្រហែល៥២ឆ្នាំ នៅម្តុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានលុយ៦០០ដុល្លារ ។ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី ក៏ត្រូវបានសម្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

ចំណែកជនរងគ្រោះ ចំនួន២នាក់រួមមាន ៖

១-ឈ្មោះ ផន ភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យមុខ របរ ដឹកឥវ៉ាន់តាមអនឡាញ ។

២-ឈ្មោះ សេដ្ឋ ដានុត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មុខរបរ ដឹកឥវ៉ាន់តាមអនឡាញ ។​

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមន បង្ហាញមុខជាសាធារណៈឲ្យមហាជនបានឃើញ និងបញ្ជូនខ្លួនទៅកាន់ តុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ អែល មេសា


Telegram