មនុស្សស្រីបួននាក់ រងរបួសធ្ងន់និងស្រាល ខណៈបើករថយន្តទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវទាំងកម្រោល
សន្តិសុខសង្គម
180

រាជធានីភ្នំពេញ ៖ មនុស្សស្រីបួននាក់ រងរបួសធ្ងន់និងស្រាល ដោយសារតែបើករថយន្តទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវទាំងកម្រោល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ បើករថយន្ត​ Mitsubishi ពាក់ស្លាកលេខ​ចង្កូត​ស្ដាំ​ PP-3033 ជិះគ្នា៤នាក់ បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុរថយន្ដ ក៏រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ​បណ្ដាលរងរបួសធ្ងន់និងស្រាល៤នាក់។

​ភ្លាមនោះរថយន្ដសាមុយរបស់មន្ទីរពេទ្យរដ្ឋក៏បានមកដល់បានយកនាក់ទាំង៤នាក់នោះទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​តាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram