គេនៅចាំបានថា តារាសម្តែង ម៉ក់ ឈុនលី បានបាត់មុខពីការងារសិល្បៈមួយរយៈ ដោយសារតែយកពេលវេលាផ្តោតលើការសិក្សា លុះប្រឡងជាប់បាក់ឌុបចប់ ទើបលោកចាប់ផ្តើមទទួលការងារសិល្បៈវិញដូចមុន។
តួយ៉ាង គ្រាន់តែត្រឡប់មកវិញភ្លាម ឈុនលី ទទួលបានការងារច្រើនជាហូរហែរ ដូចជា ភាពយន្ត ថតស៉្បតពាណិជ្ជកម្ម ថតផ្សព្វផ្សាយផលិតផល និងជាម៉ូដែលថតរូបហ្វេសសិនឲ្យយីហោសម្លៀកបំពាក់ធំៗជាច្រើន។
ថ្បិតមើលទៅហាក់វ័យក្មេងបន្តិចក៏ពិតមែន តែ ឈុនលី មានបទពិសោធន៍សម្តែងពេញខ្លួន ព្រោះលោកប្រឡូកសិល្បៈតាមពីក្មេង និងបានចូលរួមសម្តែងរឿងឱ្យផលិតករធំៗជាច្រើនរួចមក។ បើនិយាយពិនិមិត្តរូប (idol) ក្នុងវិស័យសិល្បៈរបស់លោកវិញ គឺតារាសម្តែងជើងចាស់ អ្នកនាង ស្វែង សុជាតា ដោយសារកន្លងមក លោកធ្លាប់រួមសម្តែងជាមួយរៀមច្បងរូបនេះ និងបានឃើញពីទេពកោសល្យ សមត្ថភាព ភាពប៉ិនប្រសប់ អាចបត់បែនបានគ្រប់កាលៈទេសៈ គ្រប់តួអង្គដែលផលិតករចង់បាន។
សូមជម្រាបថា តារាសម្តែង ម៉ក់ ឈុនលី កាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើរូបលោកខ្លាំង នៅពេលលោកចម្រើនវ័យធំពេញរូបពេញរាងជាបុរសសង្ហាម្នាក់ ពិសេសគឺស្ទីល៍រៀបចំខ្លួនប្លែកៗមើលទៅបែបកូរ៉េៗ។
តារាសម្តែងរូបសង្ហានេះ ហាក់មានទីផ្សារខ្លាំងលើការថតរូបហ្វេសសិនឱ្យយីហោសម្លៀកបំពាក់ធំៗ ដោយលោកបានបញ្ចេញសមត្ថភាពថតរូបស្អាតៗឱ្យយីហោសម្លៀកបំពាក់ធំៗច្រើនមកហើយ។
ជាញឹកញាប់ កំលោះ រូបនេះតែងតែបង្ហាញខ្លួនក្នុងកម្មវិធីរបស់យីហោសម្លៀកបំពាក់ល្បីៗដែលមានសាខានៅកម្ពុជា បើនិយាយពីស្ទីល៍រៀបចំតុបតែងខ្លួន គឺមិនចាញ់សិល្បករសិល្បការិនីរៀមច្បងនោះឡើយ ដោយរូបរៀងសង្ហារបស់ លោក ឈុនលី មានមុខមាត់ល្អឥតខ្ចោះ ធ្វើអោយមហាជនចង់អោយគាត់ ធ្វើតំណាងឲ្យប្រទេសកម្ពុជា ទៅកាន់អន្តរជាតិ ៕