ចេញមកម្ដងនេះ ឈុនលី ទទួលបានឱកាសធំៗជាច្រើននៅក្នុងវិស័យសិល្បៈ... ចុះហត្ថលេខា Brand Ambassador ជាមួយ Princess Jenna Norodom និង WKC ដែលជាក្រុមហ៊ុនវ៉ែនតាមួយ ត្រូវបានទទួលស្គាល់ថាជាវ៉ែនតាកំពូលមួយ ដែលនាំយកវ៉ែនតាម៉ាកល្បីៗលំដាប់អន្តរជាតិ
សន្តិសុខសង្គម
350

តារាសម្តែង ម៉ក់ ឈុនលី បានបាត់មុខពីការងារសិល្បៈមួយរយៈ ដោយសារតែយកពេលវេលាផ្តោតលើការសិក្សា លុះប្រឡងជាប់បាក់ឌុបចប់ ទើបលោកចាប់ផ្តើមទទួលការងារសិល្បៈវិញដូចមុន។

តួយ៉ាង គួរបញ្ជាក់ផងដែរ គេសង្កេតឃើញថាលោក ឈុន លី បានត្រឡប់ចូលមកវិស័យសិល្បៈម្ដងនេះ គឺលេងឈុតធំតែម្តង ដោយមានការគាំទ្ររឹតតែខ្លាំងជាងមុន ហើយក្រុមហ៊ុននីមួយៗបាន ទាក់ទងមក Manager ។ គ្រាន់តែត្រឡប់មកវិញភ្លាម ឈុនលី ទទួលបានការងារច្រើនជាហូរហែ ដូចជា ភាពយន្ត ថតស៉្បតពាណិជ្ជកម្ម ថតផ្សព្វផ្សាយផលិតផល និងជាម៉ូដែលថតរូបហ្វេសសិន ឲ្យយីហោសម្លៀកបំពាក់ធំៗជាច្រើន ហើយថ្មីៗនេះ លោកក៏ចង់ចូលទៅប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងផងដែរ ។

មហាជនដឹងស្រាប់ ហើយហ្វេនៗរបស់ ឈុន លី គឺស្រឡាញ់និងសមត្ថភាពរូបសម្រស់របស់លោក ដែរមានរូបសម្រស់ស្រស់សង្ហារ ខុសប្លែកគួរឲ្យចាប់អារម្មណ៍ អាចប្រឡូកប្រកួតប្រជែងជាមួយនឹងឆាកអន្តរជាតិបាន។

ថ្មីៗនេះនាយកប្រតិបត្តិ WKC ... បានចុះហត្ថលេខា ឯកអគ្គរាជទូតម៉ាក Royal Brand Ambassador Princess Jenna Norodom និង Brand Ambassador Mock Chhunly ។ WKC គឺជាក្រុមហ៊ុនវ៉ែនតាមួយ ដែលត្រូវបានគេទទួលស្គាល់ថា ជា វ៉ែន តា កំពូលមួយ ដែលនាំយកវ៉ែនតាជាច្រើន ជាមួយនឹងម៉ាកល្បីៗលំដាប់អន្តរជាតិ។

បន្ទាប់ពីសម្រេចចិត្តចុះហត្ថលេខាជាមួយ ព្រះនាង បានសម្រេចចិត្តចុះហត្ថលេខាជាមួយ ឈុនលី ក្រុមហ៊ុនវ៉ែនតាមួយដែលត្រូវបានទទួលស្គាល់ថាជាវ៉ែនតាកំពូលមួយដែលនាំយកវ៉ែនតាជាច្រើនជាមួយនឹងម៉ាកល្បីៗលំដាប់អន្តរជាតិ ឆ្នាំថ្មីនេះគាត់និងធ្វើការជាមួយក្រុមហ៊ុន 100 KOL ។

នាយកប្រតិបត្តិ WKC បន្ដថា ឈុនលី មានរូបភាពសង្ហាដែលនឹងធ្វើឱ្យអ្នកគ្រាំទ្រស្រលាញ់គាត់ ហើយយើងពិតជាជឿថារូបរាងរបស់គាត់តំណាងឱ្យម៉ាករបស់យើង និងអាចបង្កើតទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ បន្ថែមទៀត ៕


Telegram