លោកជំទាវឧកញ៉ាធម្មបណ្ឌិតញ៉ឹក ប៊ុនថាទទួល គោរ ម្យ៍ងារ កិត្តិយស ពី សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង
នារសៀលថ្ងៃសៅរ៍ ខែផល្គុន ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ អគ្គមហាឧបាសិកាធម្មបណ្ឌិតញ៉ឹក ប៊ុនថា ព្រមទាំងឯកឧត្តម លោកជំទាវបានទទួលគោរម្យ៍ងារពីសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេងសម្រេចប្រគល់នូវគោរម្យ៍ងារ មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ធម្មបណ្ឌិត ជូនដល់លោកជំទាវឧកញ៉ា ញុឹក ប៊ុនថា ដែលគោរម្យ៍ងារនេះមានអត្ថន័យថាជាគ្រូដ៏មានពិសោធន៍ចាស់ទុំ ជាអ្នកត្រេកអរក្រៃលែងក្នុងសីលរបស់ខ្លួនដ៏មានសិរីសួស្តី និងជាអ្នករក្សានូវបុណ្យដ៏ធំធេងប្រកបដោយសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនា នៃយើងខ្ញុំ។ សូមអនុមោទនា