អគ្គិភ័យឆេះសម្ភារៈចាស់ៗក្នុងការដ្ឋានមួយកន្លែង យ៉ាងសន្ធោសន្ធៅ
ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យបានឆាបឆេះ សម្ភារៈចាស់ៗក្នុងការដ្ឋានមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ៤និង ៣០នាទីល្ងាច ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ បឋមដែលបណ្ដាលឲ្យមានអគ្គិភ័យឆេះ ថាមកពីឆេះស្មៅងាប់ៗ រួចបណ្ដាលមករហូតប៉ះនឹងវត្ថុជ័រទុកក្នុងការដ្ឋានឆេះកាន់តែខ្លាំងឡើង ចំពោះស្ថានភាពភ្លើងមិន អាចឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋនោះទេ ប៉ុន្ដែអាចមានសន្ទុះភ្លើងខ្លាំង ៕