រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ខណៈបុរសម្នាក់ បានបើកកង់បីឥណ្ឌា ពណ៌ខ្មៅ មួយគ្រឿង មកឈប់នៅគល់ស្ពានព្រះមុន្នីវង្សខាងលិច រួចលោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិត តែចេះហែល ក៏ហែលមកឡើងគោកវិញដោយខ្លួនឯង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទោះបីជាយ៉ាងណា បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បានបើកកង់បីឥណ្ឌា មួយគ្រឿង ពណ៌ខ្មៅ ដូចបានបង្ហាញនេះ មកឈប់នៅគល់ស្ពានព្រះមុន្នីវង្សខាងលិច រួចហើយក៏លោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតចូលទន្លេ ប៉ុន្តែដោយសារចេះហែល ក៏ហែលមកឡើងគោកវិញដោយខ្លួនឯង ហើយបើតាមសមត្ថកិច្ចសាកសួរបុរសនោះបានប្រាប់ថា តូចចិត្តនឹងប្រពន្ធរត់ចោលក៏ចង់សម្លាប់ខ្លួន តែចេះហែល ក៏ហែលឡើងមកវិញ ទើបសមត្ថកិច្ចអប់រំណែនាំបុរសខាងលើកុំឲ្យគិតខ្លី រួចប្រគល់កង់បីឥណ្ឌាខាងលើ ត្រឡប់ទៅផ្ទះវិញតែម្តង ៕ អែល វិចិត្រ