អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស២៥នាក់បានស្លាប់ បន្ទាប់ពីប៉ូលិសប្រដាប់អាវុធរាប់រយនាក់បានវាយបំបែកចូលទៅក្នុងភូមិមួយ នៃតំបន់អនាធិបតេយ្យធំបំផុតរបស់ទីក្រុង Rio de Janeiro បានគេរាយការណ៍ថា បានកំណត់ទិសដៅការបង្រ្កាបជួញដូរគ្រឿងញៀន។
យោង តាម សារព័ត៌មានក្នុងស្រុក បានផ្សាយថា ក្រុមក្មេងទំនើងដែលជាគោលដៅ ក្នុងវាយឆ្មក់នេះពាក់ព័ន្ធ នឹងការជួញដូរ គ្រឿងញៀន ប្លន់ ឃាតកម្ម និងចាប់ជំរឹត។ តាមរូបភាព ទូរទស្សន៍ បង្ហាញពីជនសង្ស័យ ព្យាយាមគេចខ្លួននៅលើដំបូលផ្ទះនៅ ពេលដែលប៉ូលិសបានចូលទៅដល់អគារនោះ។
របាយការណ៍បាននិយាយថា«ឧក្រិដ្ឋជនដែលគួរឱ្យសង្ស័យ»កំពុងព្យាយាមរត់គេចពីប៉ូលីស។ អ្នកដំណើរពីរនាក់នៅលើរថភ្លើងក្រោមដីត្រូវគ្រាប់កាំភ្លើង ហើយមន្រ្តីប៉ូលីសម្នាក់ត្រូវបានស្លាប់ ។
ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានសាទរយ៉ាងខ្លាំងចំពោះប្រតិបត្តិការនេះ ដែលពួកគេនិងកម្លាំងប៉ូលីសស៊ីវិលនិងសហព័ន្ធនៃទីក្រុងរីអូ បាននិយាយថា ជាការបង្ក្រាបដោយយុត្តិធម៌លើការជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មផ្សេងទៀតនៅក្នុងសហគមន៍៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន