ក្រុមការងា រកំពុងរៀបចំពិធីនានា និងការតុបតែងលម្អរៀបចំព្រឹត្តិការណ៍«សៀមរាបសង្ក្រាន្ត» សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ
សន្តិសុខសង្គម
328

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ!

ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រុមការងារកំពុងរៀបចំពិធីនានា និងការតុបតែងលម្អរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ

នាឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខាងមុខ​ រដ្ឋបាលខេត្ត​សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រានឆ្នាំថ្មី​រយៈពេលបួនថ្ងៃ​ គឺចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២៤។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍​សៀមរាបសង្ក្រាន​ ក្រុមការងារបាននឹងកំពុងរៀបចំ​ តុបតែង​ លម្អភ្លើង​ និងរៀបចំកន្លែងកម្សាន្តជាច្រើនក្នុងក្រុងសៀមរាប​ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ​ អន្តរជាតិមកទស្សនាកម្សាន្ត ៕


Telegram