បង្ក្រាបក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV រកឃើញថ្នាំញៀនជិត៧គីឡូក្រាម និងបញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ
សន្តិសុខសង្គម
201

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបករណីករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV រកឃើញថ្នាំញៀនប្រមាណ៧គីឡូក្រាម និងបញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ម៉ោង២៖០៥នាទី មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច៖ ក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លទ្ធផលនៅការបង្ក្រាបនេះ ឃាត់ខ្លួនមនុស្សសរុប១១១នាក់ (ស្រី៤២នាក់) ក្នុងនោះជនជាតិខ្មែរ ១៤នាក់(ស្រី៦នាក់), ជនជាតិចិន ៥៤នាក់(ស្រី៩នាក់) ជនជាតិវៀតណាម ៣៩នាក់ (ស្រី២៧នាក់) ជនជាតិកូរ៉េ ២នាក់ និងជនជាតិ ម៉ាឡេស៊ី ២នាក់។

ក្នុងចំណោមអ្នកដែលឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនខ្លួនជនល្មើស១៥នាក់​​(ស្រី០៤នាក់)​ ទៅតុលាការ៖

១៖ ឈ្មោះ NGUYEN THI BICH VAN ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី០៤-០៤-១៩៨៨

២៖ ឈ្មោះ LENH A LAM ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី ០៣-ធ្នូ-១៩៩២

៣៖ ឈ្មោះ ZHENG BING ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧-វិច្ឆិកា-១៩៨០

៤៖ ឈ្មោះ HUANG YONG YUAN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០២-មករា-១៩៩១

៥៖ ឈ្មោះ TANG ZHI WEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-ធ្នូ-១៩៨៨

៦៖ ឈ្មោះ ZHENG XIAOBIN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០១-កុម្ភៈ-១៩៩២

៧៖ ឈ្មោះ LI BIN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៥-ធ្នូ-១៩៩៦

៨៖ ឈ្មោះ WU CHANG BING ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០២-តុលា-១៩៨១

៩៖ ឈ្មោះ LIU FENG ភេទស្រី ជនជាតិចិន កើតថ្ងៃទី១៧-ធ្នូ-១៩៩១

១០៖ ឈ្មោះ LI CUI XIA ភេទស្រី ជនជាតិចិន កើតថ្ងៃទី០៧-កញ្ញា-១៩៩០

១១៖ ឈ្មោះ ZENG YONG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៤-វិច្ឆិកា-១៩៩៣

១២៖ ឈ្មោះ HONG LIANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១១-មករា-១៩៨៦

១៣៖ ឈ្មោះ GENG HUCHENG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-មិថុនា-១៩៨០

១៤៖ ឈ្មោះ HUANG YUE YANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១០-សីហា-១៩៩៥

១៥៖ ឈ្មោះ ធីម ភារម្យ ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី០១-មករា-១៩៨០។

អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន៣០នាក់ (ស្រី១៦នាក់), ជនជាតិខ្មែរ ០២ នាក់ (ស្រី២នាក់) បញ្ជូនទៅមជ្ឍមណ្ឌលព្យាបាល និង ស្តារនីតិសម្បទា, ជនជាតិចិន៥នាក់ (ស្រី១នាក់) បណ្តេញចេញពីប្រទេសកម្ពុជា, ជនជាតិវៀតណាម ២២នាក់ (ស្រី១៣នាក់) បណ្តេញចេញពីប្រទេសកម្ពុជា, ជនជាតិម៉ាឡេស៊ី ០១នាក់ បណ្តេញចេញពីប្រទេសកម្ពុជា, ក្នុងរង្វង់ប្រតិបត្តិការចំនួន៦៦នាក់ (ស្រី២២នាក់) រួមមាន អ្នកសម្អាត និងអ្នកដែលមិនពាក់ព័ន្ធគ្រឿងញៀន បានអប់រំត្រលប់ទៅវិញ។

វត្ថុតាងចាប់យកបាន៖ សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៤គីឡូ ៧២៥.២៥ក្រាម, សារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ១គីឡូ៦៦៣.៣២ក្រាម។ សារធាតុញៀនសរុបទម្ងន់ ៦គីឡូ ៣៨៨.៥៧ក្រាម, កញ្ឆាក្រៀម ទម្ងន់ ១៦២,៩៤ ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៦២,៣៩ ក្រាម៕


Telegram