ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានននគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ១៥នាទី ចំណុច ក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់រួមមាន ៖
១- ឈ្មោះ រឿន វិសាល ភេទប្រុស អាយុ ៣៣ ឆ្នាំ (ខ្មែរ) មុខរបរ កម្មករ មានទីលំនៅ ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)(ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ)។
២- ឈ្មោះ រីម ចំរើន ភេទស្រី អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិច្រេះ ឃុំចន្ទ្រា ស្រុកត្រពាំងធ្លក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅ ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣- ឈ្មោះ ឡុង ដាលីន (ហៅជ្រូក) ភេទប្រុស អាយុ ៣២ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៥ កញ្ចប់(មធ្យម ០៣ តូច០២)ទំងន់ ( ១,៨២ក្រាម)
២/ សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន
៣/ ទូរសព្ទ័ចំនួន០១គ្រឿង ម៉ាកOppo ពណ៌ទឹកប៉ិច
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅផ្ទះ របស់ឈ្មោះ រឿន វិសាល ភ្លាមៗសមត្ថកិច្ចក៏បានចុះមកដល់ចំនុចកើតហេតុបានឃើញឈ្មោះ រឿន វិសាល និងឈ្មោះ រីម ចំរើន ភេទស្រី និងបានឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០៥កញ្ចប់ (មធ្យម០៣ តូច០២) និងសម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន រួចកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងយកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់នេះ ជារបស់ខ្លួនពិតប្រាកដមែន ដោយពួកខ្លួនបានទិញពី ឈ្មោះ ឡុង ដាលីន(ជ្រូក) ភេទប្រុស ០១កញ្ចប់ធំតំលៃ ៣០០០០០រៀល (សាបសិបម៉ឺនរៀល) យកមកវ៉ិចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។ ហើយកន្លងមក ខ្លួនធ្លាប់ទិញថ្នាំញៀន(ម៉ាទឹកកក)ពីឈ្មោះ ឡុង ដាលីន (ហៅជ្រូក) ចំនួន០៦ដងមកហើយ ដោយទិញក្នុង០១ដងៗ ៣០០០០០រៀល ( សាមសិបម៉ឺនរៀល) ក្រោយបានចម្លើយសារភាពរបស់ជនសង្សយ័ទាំង០២នាក់រួច កម្លាំងសមត្ថកិច្ចក៏បានបន្តស្វែងរកឈ្មោះ ឡុង ដាលីន(ជ្រូក) នៅផ្ទះ ស្ថិតនៅភូមិ ស្លាបតាអោន ឃុំគគីរ បានគេចខ្លួនបាត់មុនពេលសមត្ថកិច្ចមកដល់ ។
ក្រោយពីសួរនាំរួច ជនសង្សយ័រួមទាំងវត្ថុតាង ចាត់ការតាមនិតិវិធីច្បាប់ ៕ អែល វិចិត្រ