កៀកចូលឆ្នាំ ចេញឆក់Iphone15 pro max បានសម្រេច តែគេចមិនផុត ជាប់ខ្នោះរបស់សមត្ថកិច្ច
សន្តិសុខសង្គម
170

រាជធានីភ្នំពេញ​៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងកម្លាំងនគរបាលរដ្ឋបាលសហប៉ុស្តិ៍ បានធ្វើការបង្រ្កាបជាក់ស្តែងភ្លាមៗ​។

សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងកម្លាំងនគរបាលរដ្ឋបាលសហប៉ុស្តិ៍ បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅត្រង់ចំនុចមុខផ្ទះលេខ ៤១៩(ជីមេគង្គ)ផ្លូវ៩៣ភូមិ៣សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង២០ និង០០នាទី ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននេះមានឈ្មោះ ទុយ ហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅម្តុំគល់ស្ពានព្រែកក្តាម ត្រើយខាងកើត ។

ក្នុងនោះ វត្ថុតាងនិងសម្ភារៈចាប់យករួមមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ពាក់ស្លាកលេខ

ពោធ៍សាត់1I-6337, ទូរស័ព្ទដៃម៉ាក Real Me ពណ៌ប្រផេះ ប្រើប្រាស់ស៊ីមលេខ ០៨១ ៧៣ ៦០ ៣៤(ជារបស់ជនសង្ស័យ)។

ចំណែកសម្ភារៈបាត់បង់៖ ទូរសព័្ទម៉ាកIphone15 pro maxពណ៌ទឹកមាសប្រើប្រាស់ (តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕ អែល មេសា


Telegram