ការសិក្សាថ្មី៖ មនុស្សជិត៦,៩លាននាក់ ស្លា.ប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ច្រើនជាងចំនួននៃកំណត់ត្រាផ្លូវការ
អន្តរជាតិ
117

អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ការវិភាគថ្មីពី វិទ្យាស្ថានវាស់ស្ទង់សុខភាពនិងវាយតម្លៃ (IHME)របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន ប៉ាន់ស្មានថាជំងឺរាតត្បាតកូវីដ ១៩ បានបណ្តាលឲ្យមនុស្សស្លាប់ជិត ៦,៩លាននាក់ នៅទូទាំងពិភពលោក ដែលច្រើនជាងចំនួនទ្វេដងនៃកំណត់ត្រាជាផ្លូវការ។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ការស្លាប់មិនត្រូវបានរាយការណ៍នោះទេ ខណៈដែលប្រទេសភាគច្រើនកត់ត្រាតែករណីទាំងនោះដែលកើតឡើងនៅក្នុងមន្ទីរពេទ្យឬអ្នកជំងឺដែលមានការឆ្លងជំងឺតែប៉ុណ្ណោះ ។

ការប៉ាន់ស្មានដែលបានរាយការណ៍ នា ពេលបច្ចុប្បន្ន បានបង្ហាញថា មានការឆ្លងជាង ១៥៥ លាននាក់នៅទូទាំងពិភពលោក ដោយមានអ្នកស្លាប់យ៉ាងតិច ៣,២៥លាននាក់ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ។

IHME គឺជាអង្គការស្រាវជ្រាវសុខភាពឯករាជ្យមួយ ដែលផ្តល់នូវការវាស់ស្ទង់់ ដែលអាចប្រៀបធៀបបាន នៃបញ្ហាសុខភាពរបស់ពិភពលោក ហើយត្រូវបានដកស្រង់សម្តី កាលពីពេលមុនដោយសេតវិមាន ហើយរបាយការណ៍របស់អង្គការនេះ ត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាលសាធារណៈ។

អត្រាមរណភាពរបស់អ្នកជំងឺកូវីដ -១៩ មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងកំរិតតេស្តនៅក្នុងប្រទេសមួយ។

លោក Christopher Murray នាយកវិទ្យាស្ថានវាស់ស្ទង់សុខភាពនិងវាយតម្លៃ បាននិយាយថា«ប្រសិនបើអ្នកមិនធ្វើតេស្តខ្លាំងទេ អ្នកទំនងជា ស្លាប់ដោយសារ ជំងឺកូវីដ១៩»។

IHME ប៉ាន់ស្មានការស្លាប់សរុបនៃជំងឺកូវីដ - ១៩ ដោយប្រៀបធៀបការស្លាប់ ដែលបានរំពឹងទុកពីបុព្វហេតុទាំងអស់ ដោយផ្អែកលើនិន្នាការមុនជំងឺរាតត្បាត ជាមួយនឹងចំនួនពិតប្រាកដនៃការស្លាប់ទាំងអស់ ដែលបណ្តាលមកពីអំឡុងពេលមានជំងឺរាតត្បាត។

នៅសហរដ្ឋអាមេរិក ការវិភាគបានប៉ាន់ប្រមាណថា មរណភាពទាក់ទងនឹងកូវីដ- ១៩ មានចំនួនច្រើនជាង ៩០៥.០០០ នាក់។ តួលេខផ្លូវការពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក នៅថ្ងៃពុធបានប៉ាន់ប្រមាណថា មានមនុស្ស ៥៧៥.៤៩១ នាក់បានស្លាប់ដោយសារមេរោគថ្មីមួយនេះ។

របាយការណ៍នេះរាប់បញ្ចូលតែការស្លាប់ ដែលបណ្តាលមកពីវីរុស ដោយផ្ទាល់ មិនមែនការស្លាប់ដែលបណ្តាលមកពីការរំខានដល់ការរីករាលដាលនៃប្រព័ន្ធសុខាភិបាលនោះទេ។

លោកMurray បាននិយាយថា« ប្រទេសជាច្រើន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីវាស់ស្ទង់ចំនួនអ្នកឆ្លងនេះ ប៉ុន្តែការវិភាគរបស់យើងបង្ហាញថា វាលំបាកប៉ុណ្ណាដើម្បីតាមដានជំងឺឆ្លងថ្មីនិងយ៉ាងឆាប់រហ័សនោះ»។

ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌាបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានការឆ្លងវីរុស ចំនួន ៤០០.០០០ ករណីក្នុងរយៈពេល ២៤ ម៉ោង ខណៈ ដែលចំនួនអ្នកស្លាប់ដោយសារវីរុស នេះចំនួន ៣.៩៨០ នាក់។

ចំនួនសរុបនៃប្រជាជាតិអាស៊ីខាងត្បូង បានកើនឡើងជាង ២១ លានករណី ដែលបានកើនឡើងដោយកំណត់ត្រាថ្មីចំនួន ៤១២.២៦២ ករណី។ ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ចំនួនមនុស្សដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានចំនួនសរុប ២៣០.១៦៨ ករណី៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន

Telegram