រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (យកទ្រព្យសម្បត្តិ គ្រឿងភេសជ្ជៈ ស្រាបៀរ និងសម្ភារៈរបស់គេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍គោករកា បានធ្វើការស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធនឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ(យកទ្រពសម្បត្តិ និងសម្ភារ:) នៅចំណុចដេប៉ូលក់គ្រឿងសំណង់ និងភេសជ្ជៈ ផ្លូវបេតុង ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង០៣ និង៣០នាទី ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ សម្ភស្ស ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន)។
ក្នុងនោះ វត្ថុតាងចាប់យក៖
១-ម៉ូទ័រកាត់ ពណ៌លឿងចំនួន ២គ្រឿង។
២-ស្រាបៀរកំប៉ុងចំនួន៩កេស។
៣-ទឹកដោះគោកំប៉ុងក្រដាស៣កេស។
៤-ទឹកផ្លែសណ្ដែកកំប៉ុង១កេស។
៥-ទឹកក្រូច(អាយ)ដបជ័រ ១កេស។
ចំណែកសម្ភារៈបាត់បង់៖
១-ខ្សែភ្លើងស្ពាន់ ពណ៌សប្រហែល១៥ដុំ
២-ប្រាក់រៀលចំនួន ១៨០ ០០០៛(មួយសែនប្រាំបីម៉ឺនរៀល)
៣-ក្រវិលស្រាបៀរត្រូវរង្វន់៣៦១ដុល្លារ
៤-ក្រវិលស្រាបៀរ៧៣កេស
៥-ស្រាបៀរABCចំនួន២កេស
៦-ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ប្រវែង១៣ម
៧-ម៉ូទ័រកាត់ពណ៌លឿងចំនួន៤គ្រឿង
៨-ផ្លែកាត់១Tចំនួន៤ដុំ
៩-សោតាន់២ឈុត
១០-ម៉ាឡេតចំនួន២
១១-សម្ភារ:សំណង់មួយចំនួន
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕ អែល វិចិត្រ