ក្រុមហ៊ុន TVS Motor Company (BSE: 532343 និង NSE: TVSMOTOR) គឺជាក្រុមហ៊ុន ផលិតម៉ូតូ និងម៉ូតូកង់បីដ៏ល្បីល្បាញនៅលើពិភពលោក
សន្តិសុខសង្គម
175

ក្រុមហ៊ុន TVS Motor Company (BSE: 532343 និង NSE: TVSMOTOR) គឺជាក្រុមហ៊ុន ផលិតម៉ូតូ និងម៉ូតូកង់បីដ៏ល្បីល្បាញនៅលើពិភពលោក។ ឈានមុខគេលើ ការចរាចរណ៍នៅលើទីផ្សារប្រកបដោយនិរន្តរភាព មានរោងចក្រផលិត ដែលមានចង្វាក់ផលិតកម្មទំនើប បំផុតចំនួន4 ដែលមានទីតាំងនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ មូលដ្ឋានគ្រឹះដ៏រឹងមាំ និងកេរដំណែលជាង 100ឆ្នាំមកនេះបាននាំមកនូវទំនុកចិត្ត គុណតម្លៃ និងការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង ទាំងនេះគឺជាមោទនភាពមួយដែលធ្វើអោយ ផលិតផលទាំងអស់របស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់ ជាអន្តរជាតិទៅលើស្តង់ដារគុណភាពខ្ពស់ ដំណើរការនៃចង្វាក់ផលិតកម្មប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ TVS Motor គឺជាក្រុមហ៊ុនផលិតម៉ូតូតែមួយគត់ដែលត្រូវបានទទួលស្គាល់ និង ឈ្នះពានរង្វាន់សកលលោក (Deming Prize) ទៅលើស្តង់ដារអាជីវកម្ម និងគុណភាពដ៏ល្អឥតខ្ចោះ។ ផលិតផលទាំងអស់របស់យើង តែងតែនាំមុខគេទៅតាមប្រភេទនីមួយៗ ដោយយោងទៅតាមការស្ទង់មតិរបស់ក្រុមហ៊ុន J.D. Power IQS និង APEAL ។ យើងទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនលំដាប់លេខ 1 ដែលទទួលបានការពេញចិត្តខ្លាំងបំផុតលើការផ្តល់ សេវាកម្មជូនដល់អតិថិជន យោងតាមការស្ទង់មតិរបស់ J.D. Power Customer Service Satisfaction Survey ក្នុងរយៈពេល 4 ឆ្នាំជាប់ៗគ្នា។ ក្រុម ហ៊ុន Norton Motorcycles ដែលស្ថិតនៅក្នុងចង្កោមនៃសម្ពន្ធ័ក្រុមហ៊ុនរបស់ យើង ដែល មាន មូលដ្ឋាន នៅ ចក្រភព អង់គ្លេស គឺ ជា ម៉ាក ម៉ូតូ ដែល ទទួលបានការគាំទ្រយ៉ាងពេញទំហឹងទូទាំង ពិភពលោក។ ក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់យើងដែលផលិតគ្រឿងអេឡិចត្រូនិក ដែលប្រើប្រាស់ក្នុងការចល័តផ្ទាល់ ខ្លួន ដូចជា Swiss E-Mobility Group (SEMG) និង EGO Movement គឺជាក្រុមហ៊ុន ដែល ល្បីល្បាញឈានមុខគេនៅក្នុងទីផ្សារ e-bike ក្នុងប្រទេសស្វីស។ ក្រុមហ៊ុន TVS Motor Company នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត ដល់ អតិថិជនទូទាំង 80 ប្រទេសដែលយើងបានដាក់ដំណើរការ។

 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ TVS Motor

www.tvsmotor.com (http://www.tvsmotor.com/)

ឬក៏អាចទំនាក់ទំនងមកកាន់អ៊ីម៉ែល៖

Priyanka Kumar – Priyanka.kumar@tvsmotor.com

Sridipta Bhattacharjee – sridipta.bhattacharjee@tvsmotor.com

Classification: Public

TVS Motor Company Limited, P.B. No. 4, Harita, Hosur – 635 109, Tamil Nadu, India.Tel: +91(4344) 276780

Website: www.tvsmotor.com  Email: corporate@tvsmotor.com  CIN: L35921TN1992PLC022845

Regd Off: Chaitanya, No. 12, Khader Nawaz Khan Road, Nungambakkam, Chennai – 600 006


Telegram