រាជធានីភ្នំពេញ: មន្ត្រីជាប់កិច្ចសន្យាពន្ធដារម្នាក់ បានត្អូញប្រាប់អ្នកធ្វើការថាខ្លួនអត់ស្រួលខ្លួន ស្រាប់តែព្រឹកឡើងដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើល
ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ត្រូវចំណុចផ្ទះជួលបន្ទប់លេខ១៧ ជាន់ទី២ ស្ថិតនៅក្នុងភូមិរោងចក្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ ផយ ម៉េងលាង អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីកិច្ចសន្យានៃអគ្គនាយកដ្ឋានពន្ឋដា ស្នាក់នៅបន្ទប់ជួលកេីតហេតុខាងលើ មានស្រុកកំណើតនៅ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
បើយោងតាមប្រភពពីសាច់ញាតិសពរងគ្រោះ បានបញ្ជាក់ប្រាប់ក្រុមការងារTVFB អោយដឹងថា សពរងគ្រោះមិនមានជម្ងឺ អ្វីប្រចាំកាយឡេីយ។ ហេីយកាលពីថ្ងៃច័ន្ទ ទី០៨ ម្សិលមិញ ជនរងគ្រោះបានទៅធ្វើការ ជាធម្មតា ហេីយរអ៊ូថាអត់ស្រួលខ្លួន និង បានដាក់ច្បាប់សុំសម្រាក ថ្ងៃទី០៩ មួយថ្ងៃ ។ លុះនៅវេលាព្រឹកកេីតហេតុ ម្តាយជនរងគ្រោះ ឃេីញអាការៈជនរងគ្រោះស្លេកស្លាំង ខ្លាំង ក៏ទំនាក់ទំនងហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះទៅសង្គ្រោះ ខណៈរថយន្ដសង្គ្រោះមន្ទីរពេទ្យបង្អែកឃ្មួញ មកដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ។
សមត្ថកិច្ចជំនាញ បច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ធាននគរបាលរាជធានីបានធ្វើកោសល្យវិច័យលេីសពរងគ្រោះ និង បានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង (ខ្យល់គរ) ។
បច្ចុប្បន្នសព ត្រូវបានសាច់ញាតិ ដឹកយកទៅស្រុកកំណើតចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា