រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកដង្កោ ដឹកទៅសង្គ្រោះអាយុជីវិតភ្លាមៗ ខណៈដែលបុរសរូបនោះបានយកកាំបិតចិត្តបន្លែយកមកអាករសម្លាប់ខ្លួន ។
ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ១០នាទី ព្រឹកថ្ងៃទី ៩ខែមេសាឆ្នាំ ២០២៤ ស្ថិតនៅភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជនរងគ្រោះមានឈ្មោះ ឈាង ប៉ុរា អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិភ្នៅ ឃុំភ្នៅ ស្រុកមេមត់ ខេត្តកំពង់ចាម។
បើតាមការរៀបរាប់ពីឈ្មោះ ចាន់ សុធារ៉ា អាយុ ៤៤ឆ្នាំ ដែលត្រូវជាក្មួយរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ រូបគាត់កំពុងតែស្នាក់នៅផ្ទះកើតហេតុស្រាប់តែបានឃើញពូរបស់ខ្លួនដែលជាជនរងគ្រោះបានមកលេងផ្ទះរបស់គាត់ ហេីយគាត់ក៏បានទទួលឲ្យស្នាក់នៅនិងហូបបាយឲ្យហូបទឹកជាធម្មតា។
រហូតដល់ថ្ងៃទី ៩ វេលាម៉ោង ៩និង១០ នាទី ខែឆ្នាំដដែលគាត់ក៏បានចេញពីបន្ទប់ស្រាប់តែឃើញពូរបស់ខ្លួនកំពុងតែធ្វើសកម្មភាពយកកាំបិតចិត្តបន្លែយកមកអាករប៉ុនប៉ងសម្លាប់ខ្លួន ឃើញសភាពបែបនេះ គាត់ក៏បានស្រែកឲ្យអ្នកជិតខាងជួយនិងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រៃស ពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ចុះទៅដល់ក៏បានឃើញជនរងគ្រោះនៅមានដង្ហើមក៏បានហៅរថយន្តសង្គ្រោះរបស់ពេទ្យបង្អែកដង្កោទៅដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
បើតាមការបញ្ជាក់ពីក្មួយជនរងគ្រោះបានប្រាប់សមត្ថកិច្ចបន្តទៀតថា បុរសជាជនរងគ្រោះបានលែងលះប្រពន្ធជាច្រើនឆ្នាំហើយតែងតែផឹកស្រាជាប្រចាំ និងបានប្រើប្រាស់នូវសារធាតុញៀនថែមទៀតផង ទើបធ្វើឲ្យគាត់មានវិបត្តិផ្លូវចិត្តបានប៉ុនប៉ុងធ្វើអត្តឃាតដោយខ្លួនឯងតែមិនបានសម្រេច៕ អែល វិចិត្រ