រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដស៊េរីទំនើបម៉ាក LEXUS GX-460 បុករថយន្ដកាមរីហើម ដែលចតចោលមុខឃ្លាំង ហើយបើករត់គេចលឿនពេកក៏ហោះទួលទៅបុកបង្គោលភ្លើងស្តុប បណ្ដាលរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដស៊េរីទំនើបម៉ាក LEXUS GX-460 ពាក់ស្លាកលេខ ភ្នំពេញ 2BX-1983 បើកតាមបណ្ដោយផ្លូវ៦០៨ ក្នុងទិសដៅពីត្បូងទៅជើង ក៏បើកបុករថយន្ដកាមរីហើមដែលចតចោលមុខឃ្លាំង ហើយបើករត់គេចលឿនពេក ក៏ហោះទួលទៅបុកបង្គោលភ្លើងស្តុបបណ្ដាលរថយន្តរងការខូចខាតយ៉ាងដំណំតែម្តង សំណាងល្អគ្មានអ្នករងរបួស ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយក រថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka