គណបក្សប្រជាជនកម្ពុជាឃុំចុងអំពិល រៀបចំកម្មវិធីជួបសំណេះសំណាលជាមួយ សមាជិក សមាកជិកា គណបក្ស និវត្តន៍ជន មន្ត្រី រាជការ និងពិសារអាហារសាមគ្គី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សន្តិសុខសង្គម
70

ខេត្តព្រៃវែង ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចុងអំពិល បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយ សមាជិក សមាកជិកា គណបក្សប្រជាជនកម្ពុជា និវត្តន៍ជន មន្ត្រី រាជការ ក្នុងឃុំចុងអំពិល និងពិសារអាហារសាមគ្គី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

កម្មវិធី ជួបសំណេះសំណាលជាមួយ សមាជិក សមាកជិកា គណបក្សប្រជាជនកម្ពុជា និវត្តន៍ជន មន្ត្រី រាជការ ក្នុងឃុំចុងអំពិល និងពិសារអាហារសាមគ្គី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះដែរ មានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារគណបក្សឃុំចុងអំពិល ក្នុងនោះក៏មានការចូលរួមពីលោក-លោកស្រី អនុប្រធាន​ក្រុមការងារចុះមូលដ្ឋានឃុំ លោក សយ សុត ប្រធានគណបក្សស្រុកកញ្ជ្រៀច, លោក សឿង សុជាតិ អភិបាលស្រុក, លោក គង់ សំអាត អភិបាលរងទទូលបន្ទុកឃុំ និងសហការី

និងសមាជិកគណៈអចិន្តៃ្រយ៍គណបក្សឃុំ, សាខាបក្សភូមិ, ចាស់ពឹ្រទ្ធាចារ្យ លោកគ្រូអ្នកគ្រូ មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ សកម្មជន និវត្តជន យុវជន សរុបប្រមាណ ៣៤២នាក់។

បន្ទាប់ពីស្តាប់លោកប្រធានគណបក្សឃុំ រាយការណ៍ លើកពីបញ្ហាប្រឈម និងសំណូមពរ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារគណបក្សឃុំចុងអំពិល បានមានមតិសំណេះសំណាលផ្តាំផ្ញើការសួរសុខ និងថ្លែងអំណរគុណក្នុងការជួយការងារបក្ស គាំទ្រលើការបោះឆ្នោតកន្លងមក រួមនឹងការបោះឆ្នោតគាំទ្រព្រឹទ្ធសភានាពេលថ្មីៗកន្លងមកនេះ ។

ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារគណបក្សឃុំចុងអំពិល ក៏បានចាត់ឲ្យ ក្រុមការងារថ្នាក់ជាតិ ទទួលបន្ទុកចុះជួយភូមិនីមួយៗ ត្រូវសហការជាមួយប្រធានសាខាបក្សភូមិ ចុះតាមខ្នងផ្ទះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាពិសេស​ ពលករចំណាកស្រុក មកលេងនាឱកាសចូលថ្មីនេះ ជាពិសេស ណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពាក់ព័ន្ធលើបញ្ហាអគ្គីភ័យ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន និងក្មេងទំនើង នឹងត្រូវមានវិធានការរាយការណ៍ដើម្បីទប់ស្កាត់ទាំងអស់គ្នា ។

ចុងបញ្ចប់ គឺជាការ ពិសារអាហារសាមគ្គី ជុំគ្នា និងរាំលេងសប្បាយអបអរសាទរឆ្នាំថ្មី ផងដែរ ៕ នុច


Telegram