ករណីឃា...ត..ក..ម្មសា..ហា....វណាស់! ឈ្លោះគ្នារឿងជំពាក់លុយ បា...ញ់ក្បា...ល១គ្រា...ប់ស្លា...ប់ ញា...ត់ក្នុងវ៉ាលី រួចតេទៅបងប្អូនស..ពត្រូវគេចា..ប់ជម្រិ..ត ទារលុយ ៤០០០០ដុល្លារ!
សន្តិសុខសង្គម
2.79K

រាជធានីភ្នំពេញ៖ ករណីឃាតកម្ម ដ៍សាហាវមួយបានកើតឡើង ដោយជនដៃដល់ ជាឃាតករ បានបាញ់សម្លាប់បុរសម្នាក់ រួចញាត់សពដាក់ក្នុងវ៉ាលី ផ្អើលសមត្ថកិច្ចជំនាញ ចុះធ្វើការពិនិត្យ និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតករនោះបាន ។​

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលសមត្ថកិច្ចផ្តល់មកឲ្យក្រុមការងារTVFB បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៣និង ៤៥នាទី នៅចំណុចទីតាំងលេខ២៨ សណ្ឋាគារOSTRO បន្ទប់លេខ១៨ ជាន់ទី១ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យជនជាតិចិនតៃវ៉ាន់ម្នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី១ដើម មធ្យោបាយថ្មើរជើង។

ជនសង្ស័យមានឈ្មោះLIN HSUAN MING ភេទប្រុស អាយុ៣១ឆ្នាំ កើតនៅថ្ងៃទី17.MAR(03).1993 ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ351947541 មុខរបរ ទេសចរណ៍ ទីលំនៅបច្ចុប្បន្នស្នាក់នៅសណ្ឋាគារOSTRO ទីតាំងលេខ២៨ បន្ទប់លេខ១៨ ជាន់ទី១ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនជាក់ស្តែងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤​ នៅចំណុចសណ្ឋាគារOSTRO កើតហេតុខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ចំណែកសពជនរងគ្រោះឈ្មោះ LIU JEN TE ភេទប្រុស អាយុ៣១ឆ្នាំ កើតនៅថ្ងៃទី29.SEP.1993 ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ313354975 មុខរបរ បុគ្គលិកក្រុមហ៊ុនBAIMA ណាហ្គាវើល២ ផ្នែកទីផ្សាររកភ្ញៀវឲ្យចូលមកលែងល្បែង ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងអាគារក្រុមហ៊ុនណាហ្គាវើល២ ផ្លូវរដ្ឋសភា ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះ វត្ថុតាងចាប់យក អាវុធខ្លី០១ដើមម៉ាកZORAKI M906.TលេខA3YZR17YSOI.2305598 គ្រាប់មិនទាន់ផ្ទុះចំនួន០៤គ្រាប់.សំបកគ្រាប់០១គ្រាប់ និងវ៉ាលីពណ៌ខ្មៅដាក់សាកសព០១ រក្សាទុកនៅការិយាល័យ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តដើម្បីបន្តនិតិវិធី។

របាយការណ៍បានបន្តទៀតថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៣ និង៣០នាទី រសៀល ឈ្មោះWANG LING HAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ313354975 ជាបងជីដូនមួយជនរងគ្រោះ បានCall តាមwechat ចូលទៅ wechatចំនួន05ដង ទៅជនរងគ្រោះជាប្អូនជីដូនមួយមិនចូល។ លុះដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ម៉ោងប្រហែល១៨ និង៥២នាទី បងជីដូនមួយជនរងគ្រោះ បានខោលតាមwechat ប្រាប់ឈ្មោះLiIu dalyue ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាបងប្រុសបង្កើតជនរងគ្រោះ ដែលកំពុងនៅប្រទេសហ្វីលីពីន ដោយប្រាប់ថាខាងក្រុមហ៊ុនណាហ្គាវើល២ មិនឃើញជនរងគ្រោះមកធ្វើការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃហើយ រហូតដល់ម៉ោងប្រហែល៧និង៣០នាទី ក៏មានជនសង្ស័យជនជាតិចិនតៃវ៉ាន់ ភេទប្រុស បានខោលតាមwechat ចូលមកwechat របស់ឈ្មោះ WANG LING HAN ដោយប្រាប់ថាមានជនសង្ស័យជនជាតិចិនតៃវ៉ាន់៣នាក់ បានចាប់ជនរងគ្រោះជំរិតទារប្រាក់ ហើយក៏បានបង្គាប់ឲ្យ បងជីដូនមួយជនរងគ្រោះ វេរលុយចំនួន40.000U.S.D បួនមឺនដុល្លារអាមេរិកមកឲខ្លួន ដោយគំរាមថាកុំឲ្យទៅប្តឹងប៉ូលីស ប្រយ័ត្នជនរងគ្រោះស្លាប់ ហើយបងជីដូនមួយជនរងគ្រោះ ឆ្លើយថាចាំជួបជនរងគ្រោះសិន ទើបវេរលុយ40000U.S.Dឲ្យ ។ លុះដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចទទួលបានព័ត៌មានថាមានករណីឃាតកម្ម ច្រកដាក់ក្នុងវ៉ាលី នៅសណ្ឋាគារ OSTRO កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋានចារកម្ម កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ បានសហការគ្នាចុះមកដល់សណ្ឋាគារOSTRO ធ្វើការស្រាវជ្រាវពិនិត្យកាមេរ៉ាសុវត្តិភាពនៅសណ្ឋាគារOSTRO ឃើញជនសង្ស័យអូសវ៉ាលីដើរចូលក្នុងសណ្ឋាគារ សមត្ថកិច្ចក៏បានកំណត់ជនសង្ស័យនៅ បន្ទប់លេខ១៨ ជាន់ទី១ ក៏ចូលទៅឃើញជនសង្ស័យនិងវ៉ាលីដាក់សាកសពរួមទាំងអាវុធខ្លី០១ដើម ហើយក៏បានឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ខ្លួននិងជនរងគ្រោះបានណាត់គ្នាមកជួបនៅសណ្ឋាគារ Crystal blue Boutigue បន្ទប់លេខ១០១ ដើម្បីដោះស្រាយគ្នា ដែលខ្លួនបានខ្លីលុយជនរងគ្រោះចំនួន២០០ម៉ឺនបាត យកទៅចងការប្រាក់ ពេលនោះខ្លួននិងជនរងគ្រោះឈ្លោះប្រកែកគ្នាទៅវិញទៅមក ខ្លួនក៏យកកាំភ្លើងបាញ់ក្បាលជនរងគ្រោះ០១គ្រាប់ចំសៀតថ្កាឆ្វេង ធ្លាយមកក្រោយស្លាប់ ហើយក៏យកសាកសពច្រកដាក់ក្នុងវ៉ាលីចេញពីសណ្ឋាគារ ដោយយកសាកសពមកជាមួយ ដាក់ក្នុងបន្ទប់លេខ១៨ ជាន់ទី១ សណ្ឋាគារOSTRO ក៏ត្រូវបានសមត្តកិច្ចឃាត់ខ្លួនតែម្តង។

ក្នុងនោះ តាមការសន្និដ្ឋាន ការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនិងឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានបញ្ចាក់ថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្មបាញ់ស្លាប់ ហើយពេលនេះ សព ត្រូវបានយកទៅតម្កល់ក្លាស្សេនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងចាំក្រុមគ្រួសារមកទទួលយក ៕ អែល វិចិត្រ


Telegram