Update ៖ ជិះម៉ូតូឌុ..បគ្នា២នាក់ប្តីប្រពន្ធទៅស្រុក ជិះលឿនពេក វ៉ាក់រថយន្តឆ្លង ចាប់ហ្វ្រាំងដួលអូសចូលក្រោមកង់ឡាន កិ....នខ្ទេ...ច.ក្បា...លស្លា....ប់ប្តីយ៉ាងរ...ន្ធ...ត់!
សន្តិសុខសង្គម
317

រាជធានីភ្នំពេញ ៖ មកដឹងលម្អិត ... ពុ....ទ្ធោ អាសូរណាស់លោកអើយ អាឡូម៉ែអើយ ប្តីខ្ញុំស្លាប់ហើយម៉ែ នេះជាសំឡេងទ្រហ៊ោយំរបស់ ប្រពន្ធ ខណៈ២នាក់ប្តីប្រពន្ធ កៀកចូលឆ្នាំ បានឈប់សម្រាកពីការងារទៅហើយ ក៏ជិះម៉ូតូឌុបគ្នា ចេញពីធ្វើការរោងចក្រ ឆ្ពោះទៅស្រុកកំណើតនៅខេត្តត្បូងឃ្មុំ អកុសលបែរជាជួបថ្នាក់ចរាចរណ៍ ស្លាប់ប្តីយ៉ាងរន្ធត់ ខណៈជិះម៉ូតូលឿនពេក វ៉ាក់នឹងរថយន្តដឹកសិស្សកំពុងឆ្លងផ្លូវយឺតៗនៅខាងមុខ ទើបស្លន់ចាប់ហ្វ្រាំងដួលបោកអូសចូលក្រោមកង់រថយន្តផ្នែកខាងក្រោមចំហៀងខាងស្តាំ កិនខ្ទេចក្បាល យ៉ាងរន្ធត់តែម្តង ។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវស្ថិតលើផ្លូវ១០១៩ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្ត ០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ លឿង ពាក់ផ្លាកលេខ ភ្នំពេញ3G-3858 បើកបរដោយឈ្មោះឯម សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ អាស័យដ្ឋានភូមិព្រៃភ្ងាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត (ឆ្លងផ្លូវ១០១៩) និងមានសិស្សជិះលើរថយន្តនោះ ។ លុះមកដល់ចំណុចកើតហេតុ ខណៈកំពុងឆ្លងយឺតៗ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក ស៊ុយសាគីនិច ពណ៍ស ផ្លាកលេខ ត្បូងឃ្មុំ1F-2048 បើកបរម៉ូតូដោយឈ្មោះ មាន ស៊ីម៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ស្រែមៀន ឃុំព្រះធាតុ ស្រុកអូរាំឪ ខេត្តកំពង់ចាម មុខរបរកម្មករ ឌុបប្រពន្ធឈ្មោះ វ៉ាន់ ធីតា ភេទស្រី អាយុ២៤ឆ្នាំ នៅពីក្រោយ ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង វ៉ាក់នឹងរថយន្តដឹកសិស្សកំពុងឆ្លងផ្លូវយឺតៗនៅខាងមុខ ទើបស្លន់ចាប់ហ្វ្រាំងដួលបោកអូសចូលក្រោមកង់រថយន្តផ្នែកខាងក្រោមចំហៀងខាងស្តាំ កិនខ្ទេចក្បាល យ៉ាងរន្ធត់តែម្តង ។ ចំណែកប្រពន្ធរបួសស្រាល រីឯអ្នកបើករថយន្តក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

នេះជាសារតាស់តឿនមួយដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលមានបំណងធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ អត់ឱនអធ្យាស្រ័យឲ្យគ្នា ស្រវឹងកុំបើកបរ បើកបរកុំឲ្យលើសល្បឿនកំណត់ ក្នុងស្មារតីប្រុងប្រយត្ន័ ចៀសវាងជួបគ្រោះថ្នាក់បាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែក សប្បាយក្លាយជាទុក្ខ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ » ៕ មេសា



Telegram