អាជ្ញាធរក្រុង ហៅអាជីវករដែលលក់ដូរនៅឆ្នេរកែប២នាក់ប្តីប្រពន្ធ មកធ្វើកិច្ចសន្យា ក្រោយទារប្រាក់ពីភ្ញៀវទេសចរណ៍
ខេត្តកែប ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាល ក្រុងកែប ខេត្តកែប បានឲ្យដឹងថា ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរក្រុង បានធ្វើកិច្ចសន្យាជាមួយអាជីវករឈ្មោះ ជីប រំចង់ និងប្រពន្ធឈ្មោះ ប៉ាវ ធី ជាអាជីវករលក់ដូរនៅឆ្នេរកែប ដែលកាលពីល្ងាចថ្ងៃចន្ទទី១០ ខែមេសា ឆ្នាំ២០២៤ បានប្រព្រឹត្តកំហុសឆ្គងទារយកប្រាក់១ម៉ឺនរៀលពីភ្ញៀវទេសចរណ៍ មកអង្គុយកំសាន្តលំហែរតាមបណ្តោយឆ្នេរ ដែលជាទីតាំងសាធារណៈរបស់រដ្ឋ ៕