ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបំបែកសំណុំរឿងករណីបាញ់បោះដោយអាវុធ ចូលទៅក្នុងលំនៅដ្ឋានជនរងគ្រោះ នៅសង្កាត់រតន: ក្រុងបាត់ដំបងបានហើយ ដោយឃាត់ខ្លួនមុខសញ្ញាចំនួន ០៣ នាក់ បញ្ជូនទៅតុលាការអនុវត្តទៅតាមច្បាប់ ។ នេះបើយោងតាមផេកផ្លូវការរបស់ក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២៤ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួល លើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ផងនោះ ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំ កម្លាំងក្រុម អន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះប្រតិបត្តិការ អនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ១៧,១៨ /២៤ ដ.ប.ខ របស់លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធករណី ប៉ុនប៉ងឃា-ត-កម្ម ( មិនបានសម្រេច ) ប្រព្រឹត្តិនៅចំណុចភូមិសុភី១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ដែលជាផ្ទះរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ ៤០ ឆ្នាំ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួននាំខ្លួនជនសង្ស័យចំនួន ០៣ នាក់រួមមាន ៖
១-ឈ្មោះ សុខ ប៊ុនធឿន ហៅ បៀវ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ អូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នកធ្វើសកម្មភាពផ្ទាល់ ) ។
២-ឈ្មោះ ទួន ហាក់ហួត ហៅ តួ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នកផ្សំគំនិត )។
៣-ឈ្មោះ ឡៅ ផេងអាន ភេទប្រុ ស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នក កាន់កាប់អា-វុ-ធដោយខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) ។
ក្នុងនោះ វត្ថុតាងដកហូតរួមមាន ៖ រថយន្ត ០១ គ្រឿង និង អា-វុ-ធខ្លី ចំនួន ០២ ដើម ។
សូមបញ្ជាក់ជូនថា កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ០២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ខែ មីនា ឆ្នាំ ២០២៤ មានជនសង័្សយ មិនស្គាល់អត្តសញ្ញាណបាន ប្រើប្រាស់អាវុធ បា-ញ់ ចំនួន ០៦គ្រាប់ ចូលទៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុ ស អាយុ៤១ឆ្នាំ មានទីលំ នៅ ភូមិសូភី១សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈជនរងគ្រោះសម្រាកនៅខាងក្នុងផ្ទះ តែជាសំណាងគ្រាប់កាំភ្លើងមិន បានបង្កឱ្យមានមនុស្សក្នុងលំនៅដ្ឋាននេះរងគ្រោះថ្នាក់នោះទេគ្រាន់តែធ្លុះធ្លាយទ្វារផ្ទះពីខាងមុខតែប៉ុណ្ណោះ។
ផ្តើមពីបញ្ហានេះ លោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវជាបន្ទាន់ លើករណីនេះ រហូតដល់ការកំណត់មុខសញ្ញាបាននិងឈានដល់ ការឃាត់និងនាំខ្លួនតាមដីកាតែម្តង ។
ក្នុងនោះ តាមការសាកសួរពីសមត្ថកិច្ច ជនសង័្សយខាងលើបានឆ្លើយសារ ភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ដោយ អា-វុ-ធខ្លីបាញ់ទៅលើ លំនៅដ្ឋានរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមូលហេតុដែលឈានដល់ការ ធ្វើសកម្មភាពបែបនេះគឺដោយសារ តែរឿងគំនុំ។
ពេលនេះជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់ហើយ៕ អែល មេសា