ព្រះចៅអធិការ« វត្តថ្មទ្រព្យ »សូមចម្រើនពរញាតិញម សប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមជាបច្ច័យតាមសទ្ធាជ្រះថ្លា ដើម្បីជាវដីស្រែពង្រីកវត្តដែលមានផ្ទៃក្រឡា ៥០១៨ ម៉ែត្រការេ ក្នុងមួយការេ តម្លៃ ៦ដុល្លា
សន្តិសុខសង្គម
279

ខេត្តតាកែវ ៖ ព្រះចៅអធិការវត្ត ថ្មទ្រព្យ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ រួមទាំងលោក អាចារ្យ គណៈកម្មការវត្តថ្មទ្រព្យទាំងអស់ បានមូលមតិគ្នា ជាវដីដើម្បីពង្រីកទីធ្លាបរិវេណវត្ត ងាយស្រួលសម្រាប់ពុទ្ធបរិស័ទ ធ្វើបុណ្យទានផ្សេងៗ និងជាសម្បត្តិព្រះពុទ្ធសាសនាផងដែរ ។

ហេតុដូចនេះ ព្រះចៅអធិការវត្ត ថ្មទ្រព្យ រួមទាំងលោក អាចារ្យ គណៈកម្មការវត្តថ្មទ្រព្យទាំងអស់ បានចេញនូវអំពាវនាវ ដែលមានខ្លឹមសារដូចតទៅ ខ្ញុំព្រះករុណាអាត្មាភាព សុវណ្ណសុភោ វ៉ាន ពន្លក ព្រះចៅអធិការវត្តថ្មទ្រព្យ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ រួមទាំងលោកអាចារ្យ គណៈកម្មការវត្តថ្មទ្រព្យ បានមូលមតិគ្នាជាវដីដើម្បីពង្រីកវត្ត ។

ន័យដូចបានជម្រាបជូនខាងលើ ខ្ញុំព្រះករុណាអាត្មាភាពសូមចម្រើនពរ ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមជាបច្ច័យតាមសទ្ធាជ្រះថ្លា ដើម្បីជាវដីស្រែពង្រីកវត្តដែលមានផ្ទៃក្រឡា ៥០១៨ ម៉ែត្រការេ ក្នុងមួយការេ តម្លៃ ៦ដុល្លារអាមេរិក ដែលមានតម្លៃសរុប 6$ x 5018 = 30108$ ( បីម៉ឺនមួយរយប្រាំបីដុល្លារ ) ។

សូមចម្រើនពរ និងជម្រាបជូនថា វត្តថ្មទ្រព្យត្រូវការជាវដីស្រែពង្រីកទីធ្លាវត្ត ដើម្បី ៖

១. ងាយស្រួលដល់ពុទ្ធបរិស័ទធ្វើបុណ្យទានផ្សេងៗ

២.កសាងសមិទ្ធិផលផ្សេងៗក្នុងវត្ត

៣.ជារមណីដ្ឋានពុទ្ធសាសនា

៤.ជាគរុភណ្ឌរបស់ព្រះសង្ឃ

៥.ជាសម្បត្តិព្រះពុទ្ធសាសនា

អាស្រ័យហេតុនេះ សូមប្រគេនពរ ទ្រង់ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនជិតឆ្ងាយ ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។

លេខទូរសព្ទ ព្រះអង្គ សុវណ្ណសុភោ វ៉ាន ពន្លក ព្រះចៅអធិការវត្តថ្មទ្រព្យ 015 583 827 / 069 354 644 សូមអរព្រះគុណ សូមអរគុណ ៕ នុច




Telegram