ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចុះធ្វើការពិនិត្យសាកសពបុរសម្នាក់ ហើមស្អុយមានដង្កូវចុះទៅហើយ ខណៈចងកសម្លាប់ខ្លួន ក្នុងព្រៃ ។នេះបើយោងតាមកំណត់ហេតុផ្លូវការរបស់ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចខាងជើងឈៀងខាងលិច ផ្លូវ៥៨ ចម្ងាយ៤៥២ម៉ែត្រ និងចម្ងាយពីផ្លូវខ្មៅថៃ ២០០ម៉ែត្រ ស្ថិតនៅតំបន់មិនប្រាកដ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា សពខាងលើ ចងក នឹងកន្សែងការ៉ូពណ៌ក្រហម លាយស ទៅនឹងមែកឈើកម្ពស់ពីដី ១.៧០ម៉ែត្រ មានសភាពស្អុយ រលួយ ដង្កូវរុកពេញខ្លួនសពមិនអាចចូលទៅកៀកដើម្បីពិនិត្យបាន ជុំវិញទីតាំងសពជាតំបន់ព្រៃមីន ដែលសមត្ថកិច្ចមិនអាចស្រាវជ្រាវភស្តុតាងបានឡើយ ។
បន្ទប់មក សមត្ថកិច្ចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តភាគីខាងថៃ ៕