ខេត្តតាកែវ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខ្ទេចអស់គ្មានសល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង ៤៤នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុ មានឈ្មោះ ប៊ិន មុំ ភេទស្រី អាយុ៥៤ឆ្នាំ ជាប្រពន្ធ និងប្តីឈ្មោះ ហួង សារិន អាយុ៥៦ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះប្រភេទឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ ទំហំទទឹង ៥ម៉ែត្រ x ៩ម៉ែត្រ រៀបថ្មក្រោម ឆេះអស់ទាំងស្រុង ។
ក្នុងហេតុការណ៍នេះក៏បានបំផ្លាញខូចខាតទ្រព្យសម្បត្តិរួមមាន ៖ មាស ១តំឡឹង លុយ ៥០០០ដុល្លារ លុយខ្មែរ ៦០ម៉ឺនរៀល ស្រូវ១០បាវ ខោអាវ ទូដាក់សម្ភារៈ កង់០២គ្រឿង គ្រែប្រអប់ចំនួន០១ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណ ផងដែរ ។
ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕ អែលមេសា