ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយយកដា....វ កា....ប់គេរបួ....ស លើសួនច្បារគល់ស្ពានឥន្ត្រីកោះពេជ្រ
សន្តិសុខសង្គម
159

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា (ប្រើ ដា ..;វ កែច្នៃ កា ..;ប់ ជនរងគ្រោះ បណ្តាលឱ្យរ ..;បួស) នៅចំណុចលើសួនច្បារគល់ស្ពានឥន្ត្រីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Telegram