ប្រយត្ន័បងៗអ្នករត់កង់បី! ចោរប្រើល្បិចហៅកង់បីឥណ្ឌាជិះ ដល់ផ្លូវស្ងាត់ ឆក់ទូរសព្ទទៅបាត់
សន្តិសុខសង្គម
101

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានប្រើល្បិចហៅកង់បីឥណ្ឌាជិះ មកដល់ផ្លូវស្ងាត់ ក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ​ យកទៅបាត់ បានសម្រេច ។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវម៉ាស៊ីនទឹក ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង១០យប់ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលជាម្ចាស់កង់បីបានរៀបរាប់ថា គាត់បានដឹកជនសង្ស័យទាំង២នាក់នោះ នៅម្ដុំរង្វង់មូលគួចកាណុង ហើយប្រាប់ឲ្យគាត់ជិះឡើងស្ពានជ្រោយចង្វារ ឆ្លងទៅត្រើយខាងកើត ក្បែរផ្លូវម៉ាស៊ីនទឹក ស្រាប់តែដល់ផ្លូវស្ងាត់ ជនសង្ស័យទាំងនោះ ក៏បាននាំគ្នាធ្វើសកម្មភាពលូកដៃឆក់យកទូរសព្ទដៃ oppo របស់គាត់ទៅបានសម្រេចតែម្តង។

ក្រោយកើតហេតុលោកពូដែលជាជនរងគ្រោះខាងនោះ ត្រូវបានក្រុមការងារTVFB ជួយនាំគាត់ទៅដាក់ពាក្យបណ្តឹង នៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ ៕ Mrr Ka


Telegram