បាត់មួយយប់ ប្តីនិងម្តាយតាមរកយ៉ាងណាក៏មិនឃើញ បែរជាឃើញអ....ណ្តែ...តទឹកទន្លេទៅវិញ!
សន្តិសុខសង្គម
101

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងនៅក្រោមស្ពានព្រះមុន្នីវង្ស ខណៈម្តាយនិងប្តីទ្រហ៊ោយំមិនអាចទទួលយកបាន បាត់កូន បាត់ប្រពន្ធមួយយប់ ស្មានទៅដើរលេង ស្រាប់តែមានគេប្រទះឃើញ សពអណ្តែតទឹកទន្លេទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង រសៀល ថ្ងៃទី២២ ខែមេសា ​ឆ្នាំ២០២៤ ចំណុចច្រាំងទន្លេត្រើយខាងកើត ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

សពជនរងគ្រោះមានឈ្មោះ លាង ស្រីពៅ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរលក់ម្ជូរ ទីលំនៅផ្ទះលេខគ១៣ ផ្លូវលេខ៣៧១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះមានអាយុ១៧ឆ្នាំ រស់នៅក្នុងភូមិខាងលើ មុនពេលកើតហេតុ បានបាត់ចេញពីផ្ទះ មួយយប់មកហើយ តែក្រុមគ្រួសារមិនបានប្តឹងសមត្ថកិច្ចនោះទេ ដោយប្តី និងម្តាយ បានខំដើររកកូនដែរ តែរកមិនទាន់សោះ រហូតនៅរសៀលថ្ងៃទី២២ ខែមេសានេះ ក៏ត្រឡប់មកផ្ទះវិញ រកងូតទឹក មិនទាន់បានផ្លាស់ខោអាវផង ស្រាប់តែផ្អើល ប្រទះឃើញសពកូនរបស់គាត់ ស្លាប់អណ្តែតនៅច្រាំងទន្លេត្រើយខាងកើតបាត់ទៅហើយ ក៏រកទូកអូសសាកសពមកច្រាំងនិងរាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយកើតហេតុ គេឃើញ អាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍ច្បារអំពៅទី១ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ និងកម្លាំងការិយាល័យជំនាញផ្នែកបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសពនិងប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ (ហាមចម្លងយករូបភាព និងអត្ថបទរបស់ TVFB ដោយគ្មានការអនុញ្ញាត) អែល វិចិត្រ


Telegram