រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ផ្លូវលំ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សុខ បូរ៉ា ហៅប៉ោះ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងគ្រឿងសង្ហារឹម ជាបុរសពោះម៉ាយ ។
ក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះ បានលែងលះគ្នាជាមួយប្រពន្ធ ច្រើនឆ្នាំមកហើយ រាល់ថ្ងៃរស់នៅផ្ទះតែម្នាក់ឯង លុះកាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ជនរងគ្រោះនិងបងប្អូនបាននាំគ្នាផឹកស្រាថ្នាំ២លីត្រ និងអស់៦កំប៉ុង គ្នា៤នាក់ រួចក៏ទៅសម្រាកនៅផ្ទះ លុះរហូតដល់វេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ប្អូនស្រីជីដូនមួយ ផ្ទះជាប់គ្នា បានបើកភ្លើង ដើរទៅបន្ទប់ទឹក ទើបប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅជាប់បង្អួចបាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
(ហាមចម្លងយករូបភាព និងអត្ថបទរបស់ TVFB ដោយគ្មានការអនុញ្ញាត)