ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយឆក់ទូរស័ព្ទដៃពីនារីម្នាក់ តែស៊យរត់មិនរួច
សន្តិសុខសង្គម
256

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុច​ផ្លូវលេខ១៣ កែងផ្លូវ១០៦ ​ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។ នេះបើយោងតាមផេក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វែង វេវ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ៨៦ ម្តុំវិហាឥស្លាមបឹងកក សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។

ក្នុងនោះ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda C125 សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IH-9682, ទូរស័ព្ទ ១គ្រឿង។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃជូនជនរងគ្រោះតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕


Telegram